អ្នកបើកម៉ូតពុំពាក់មួកសុវត្ថិភាពបានថយចុះ តែអ្នកបើកយានយន្តបញ្ច្រាស់ទិសមិនគោរពផ្លាកសញ្ញាចរាចរណ៍នៅតែកើតមានឡើង


ត្រលប់ក្រោយ

14/01/22 10:00 AM

ចំនួនទស្សនា៖

486

ប្រភព៖

កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកវរៈសេនីយន៍ទោ ម៉ៅ ណារិទ្ធ ប្រធានក្រុមនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ចុះពង្រឹងច្បាប់ចរាចរណ៍គោលដៅមុខសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បាននិយាយថា មកដល់ថ្ងៃនេះ អ្នកបើកបរម៉ូតូពុំពាក់មួកសុវត្ថិភាពនៅក្នុងក្រុងកំពង់ឆ្នាំងបានថយចុះច្រើនហើយ ដោយសារតែពួកគាត់បានយល់ច្បាស់ និងបានចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ប៉ុន្តែអ្នកបើកបរយានយន្តបញ្ច្រា ស់ទិស មិនគោរពផ្លាកសញ្ញាចរាចរណ៍នៅតែកើតមានឡើង ដែលករណីនេះក៏ជាហានិភ័យខ្ពស់មួយដែរក្នុងការបង្កគ្រោះថ្នាក់ចរាចរដល់អ្នកដទៃដែលប្រើប្រាស់ផ្លូវជាមួយគ្នា។ 


មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងពេលចុះប្រតិបត្តិការពង្រឹង និងអនុវត្តច្បាប់ចរាចរណ៍ នៅក្នុងគោលដៅក្រុងកំពង់ឆ្នាំង យ៉ាងហោចណាស់ក្នុង ១ ព្រឹកៗ ក៏មានអ្នកបើកបរយានយន្តបញ្ច្រាស់ទិសល្មើសច្បាប់ចរាចរណ៍មិនតិចជាង ៥ករណីឡើយ ។ ក្នុងនោះក៏មានអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ បើកបរយានយន្តពុំមានប័ណ្ណបើកបរ និងបើកយានយន្តដឹកអីវ៉ាន់សំពីងសំពោងលើសចំណុះមួយចំនួនផងដែរ ។


សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាក់ទៀតថា ករណីបើកម៉ូតូមិនគោរពផ្លាកសញ្ញាត្រូវផាកពិន័យ១០ ម៉ឺនរៀល, ប្រើទូរស័ព្ទក្នុងពេលបើកបរត្រូវពិន័យ ៨ ម៉ឺនរៀល។ ចំពោះយានយន្តមិនគោរពផ្លាកសញ្ញាចរាចរណ៍ត្រូវផាកពិន័យ១៥ម៉ឺនរៀល, មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពត្រូវពិន័យ ៧៥,០០០ ទៅ ១៥០,០០០ រៀល, មិនគោរពផ្លាកសញ្ញាពិន័យពី ១៥០,០០០ រៀល ទៅ ៣០០,០០០រៀល, ល្មើសក្នុងការផ្ទុកទំនិញពិន័យ ១៥០ ,០០០ រៀល ទៅ ៣០០ ០០០រៀល, គ្មានប័ណ្ណបើកបរពិន័យពី ១,២០០,០០០ រៀល ទៅ ២,៤០០,០០០រៀល។

ដូចនេះសមត្ថកិច្ចនគរបាលចរាចរណ៍ សូមអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍នៅតាដងផ្លូវ ឲ្យបានទាំងអស់ គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ណ៍ និងកាត់បន្ថយការផាកពិន័យដែលនាំឲ្យអស់ប្រាក់នៅក្នុងក្រុមគ្រួសារ៕



dd
Bottom Ad