19/01/22 11:21 AM
សម្រួលផ្សយ៖សារ៉ន276
ព្រៃវែង ៖ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ឆ្នាំ២០២១ នៅស្រុកកំចាយមារ រួមជាមួយឯកឧត្តម ម៉ក់ វន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធ នឹងទំនាស់ដីធ្លី ការជួសជុលផ្លូវថ្នល់ ការតបណ្ដាញអគ្គិសនីប្រើប្រាស់ ការចេញប្លង់កម្មសិទ្ធដីធ្លី ការងារអប់រំ និងប្រព័ន្ធស្រោចស្រប់ស្រូវ រួមបញ្ហាផ្សេងៗជាច្រើន ទៀត ដែលពិធីនេះធ្វើនៅសាលាស្រុកកំចាយមារ នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ ។
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តមានគោលបំណង គឺបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ ការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងឆ្នាំ២០២១ ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានានៃផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២២ ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកជាមតិយោបល់ជូនក្រុមប្រឹក្សា និងទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការឆ្លើយតប។
ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានបន្តទៀតថា វេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅដើម្បីឲ្យអ្នកពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សាគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តម អភិបាលខេត្ត ក៏បានទទូលយកនូវបញ្ហាប្រឈមនិងសំណូពរ នានារបស់ក្រុមប្រឹក្សាឃុំ ទាំងអស់ ដើម្បីយកទៅប្រជុំពិភាគ្សា និងបង្កើតគណកម្មការធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យទាន់ពេលវេលា ធ្វើយ៉ាងណា ជួយសំរួលដល់បងប្អូនប្រជាពរដ្ឋ ឱ្យបានល្អកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ រដ្ឋបាលឃុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា និងសូមឲ្យបន្ដចូលរួមខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពង្រឹងភូមិឃុំមានសុវត្ថិភាពពិសេសចូលរួមគោរពវិធានការ៣កុំ ៣ការពារទាំងអស់គ្នា៕