រដ្ឋមន្រ្តីការបរទេសអាមេរិក និងរុស្ស៊ីធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទផ្តោតលើការធានាសន្តិសុខ និងបញ្ហាអ៊ុយក្រែន


ត្រលប់ក្រោយ

20/01/22 11:21 AM

ចំនួនទស្សនា៖

304

ប្រភព៖

ភ្នំពេញ

ដោយ៖SR276


ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ និងសមភាគីអាមេរិកលោក អាន់តូនី ប្លីងគែន បានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទនៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសំណើរបស់ទីក្រុងម៉ូស្គូ សម្រាប់ការធានាសន្តិសុខរវាងរុស្ស៊ី និងលោកខាងលិច ក៏ដូចជាស្ថានភាពនៅអ៊ុយក្រែន។


យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី អ្នកការទូតបានផ្លាស់ប្តូរទស្សនៈស្តីអំពីលទ្ធផលនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក, ការចរចាលើការធានាសន្តិសុខ ក៏ដូចជាការពិភាក្សានៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ និងនៅក្នុងអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុបកាលពីសប្តាហ៍មុន។ លោក ឡាវរូវ បានប្រាប់លោក ប្លីងគែន ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែផ្តល់មតិយោបល់ជាលាយលក្ខអក្សរជាក់លាក់ទៅលើការធានាសន្តិសុខដែលទីក្រុងម៉ូស្គូបានព្រាង អោយឆាប់តាមដែលអាចធ្វើទៅបាននៅលើក្រដាស។


ចំពោះស្ថានភាពនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនវិញ លោក ឡាវរូវ បានជំរុញឱ្យលោក ប្លីងគែន បញ្ឈប់ការឃោសនាការឈ្លានពានរបស់រុស្ស៊ីដែលជិតមកដល់ និងអំពាវនាវអោយអាជ្ញាធរអ៊ុយក្រែនអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស៍ ឆ្នាំ២០១៥ អោយបានពេញលេញ៕ ប្រភព៖ CGTN



dd
Bottom Ad