លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ម៉ូតូដល់សិស្សនិទ្ទេស A ចំនួន២៦នាក់ នៅខេត្តស្វាយរៀង


ត្រលប់ក្រោយ

24/01/22 09:50 AM

ចំនួនទស្សនា៖

264

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង)៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និទ្ទេស A ចំនួន២៦នាក់ ដែលបានប្រឡងជាប់សញ្ញាប័តមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ 


ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនៅក្តីនឹរលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ និងចៅៗនាពេលនេះ។


លោកជំទាវ ក៏បានស្វាគមន៍ និងមានមោទនៈភាព ជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សានុសិស្ស ទាំង ២,៥១៦នាក់ ដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ ។ លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយសារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលលើវិស័យអប់រំ ។


លោកជំទាវ ក៏បានអំពាវនាវឱ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាជាន់ខ្ពស់។ ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស។


សិស្សនិទ្ទេស A ទាំង២៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូ១គ្រឿង និងថវិកា១០ម៉ឺនរៀលចំណែកឯផ្លាកលេខ និងមួកសុវត្ថិភាព ត្រូវបានផ្តល់ជូនដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឧបត្ថម្ភដល់ការិយាល័យអប់រំស្រុក ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងនាយកសាលាទាំង ១១ ដែលមានសិស្សជ័យលាភី ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕



dd
Bottom Ad