24/01/22 11:36 AM
ដោយ៖SR276
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានបញ្ជាអោយសមាជិកក្រុមគ្រួសារបុគ្គលិកទូតរបស់ខ្លួនប្រចាំរដ្ឋធានីគៀវ របស់អ៊ុយក្រែន ចាកចេញពីប្រទេសនេះ ដោយសារតែការគំរាមកំហែងផ្នែកយោធារបស់រុស្ស៊ីនៅតែបន្ត។
បើតាមក្រសួងការបរទេសអាមេរិក ខ្លួនក៏បាននិងកំពុងអនុញ្ញាតអោយបុគ្គលិកដែលសហរដ្ឋអាមេរិក ជួលស្ម័គ្រចិត្តចាកចេញ និងបញ្ជាអោយសមាជិកគ្រួសារមានសិទ្ធិពីស្ថានទូតអាមេរិកនៅទីក្រុងគៀវ ចាកចេញពីប្រទេសអ៊ុយក្រែន។
ក្រសួងបានបញ្ជាក់ថា ប្រជាជនអាមេរិកនៅអ៊ុយក្រែន គួរពិចារណាចាកចេញឥឡូវនេះ ដោយប្រើជម្រើសពាណិជ្ជកម្ម ឬដឹកជញ្ជូនឯកជនផ្សេងទៀតដែលអាចទៅរួច៕ ប្រភព៖ Reuters