ឯកឧត្តម សៅ សារ៉ាត់៖ ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាស្នូលនៃការបង្កើតលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន


ត្រលប់ក្រោយ

24/01/22 16:01 PM

ចំនួនទស្សនា៖

291

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ ការថ្លែងបែបនេះនៅក្នុងឱកាស ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្ទឹងកាច់ បានអញ្ជើញដឹកនាំក្រុមការងារជួបសំណេះសំណាល សួរសុខទុក្ខ និងពិសារអាហារសាមគ្គី ជូនដល់មេក្រុមបក្ស សមាជិកបក្ស ប្រជាការពារភូមិ និងលោកយាយ លោកតាចាស់ជរា នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 


ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារចុះជួយឃុំស្ទឹងកាច់ លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងមានចរឹកជាប្រវត្តិសាស្រ្ត ក្នុងការចាប់បដិសន្ធិលទ្ធិប្រជាធិបតេយ្យ តាមបែបវិមជ្ឈការ និងអភិបាលកិច្ចល្អ នៅកៀកប្រជាជន។ តាមរយៈនៃសមិទ្ធផលជាប្រវត្តិសាស្រ្ត បានបង្ហាញច្បាស់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងកំពុងធ្វើដំណើរទៅមុខ ក្នុងជំហររឹងមាំ ឆ្ពោះទៅរកអនាគតដ៏ភ្លឺថ្លា ហើយសមិទ្ធផលនេះ បានបង្កើតឲ្យមានសុទិដ្ឋិនិយម និងការរំពឹងទុកកាន់តែខ្ពស់សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប ទៅថ្ងៃអនាគត។


ក្រោមម្លប់នៃសន្តិភាព ការអនុវត្តគោលនយោបាយរបស់បក្សដើម្បីអភិវឌ្ឍមូលដ្ឋានឃុំ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យមូលដ្ឋានឃុំទទួលបាននូវការរីកចំរើនលើគ្រប់វិស័យ។ លទ្ធិប្រជាធិបតេយ្យបានចាក់ឬសកាន់តែជ្រៅនៅមូលដ្ឋាន សិទ្ធិសេរីភាពរបស់ប្រជាជន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញត្រូវបានគោរពនិងការពារ ប្រជាពលរដ្ឋបានចូលរួមក្នុងភាពជាម្ចាស់ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមឆន្ទៈរបស់ខ្លួន។



ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតកន្លងមក និងទទួលបានបទពិសោធន៍ល្អៗផងដែរ ដើម្បីត្រៀមយកជ័យជំនះ បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះ។


dd
Bottom Ad