គ្រូសារប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២៥៣ គ្រួសារ រស់នៅក្នុងស្រុកថ្មគោល បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង


ត្រលប់ក្រោយ

01/02/22 04:54 AM

ចំនួនទស្សនា៖

204

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២២ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈ កម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ រួមដំណើរ ដោយ ឯកឧត្តម លោកជំទាវ លោកលោកស្រីអនុប្រធានកិត្តិយសសាខា អនុប្រធានសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុម ប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត ព្រមទាំងមានការ ចូលរួមពីអាជ្ញាធរ មូលដ្ឋានបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលលមានជីវភាពក្រីក្រ ចំនួន ២៥៣គ្រួសារមកពីឃុំ ចំនួន៥ នៃស្រុកថ្មគោល ខេត្តបាត់ដំបង ពិធីនេះរៀបចំ ធ្វើ ឡើងនៅក្នុងបរិវេណសាលាស្រុកថ្មគោល ។ 


ថ្លែងក្នុងនាឱកាសនោះឯកឧត្តម សុខ លូ ប្រធានគណៈ កម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បង ប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុតដែលជា និច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើស អើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជា ពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខ របរ បង្ករ បង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើង ។


ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូម បន្តបង្កើន ការប្រុង ប្រយត្ន័បន្ថែមទៀត ជាពិសេសសូម អនុវត្តតាមការណែនាំ របស់ ក្រសួងសុខាភិបាល ពិសេសសូមបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការពារខ្លួនពីជំងឺកូវីដ-១៩ គឺ ៣ការពារ និង ៣កុំ របស់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស,មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ជែល១ដបផងដែរ ។ 




dd
Bottom Ad