លោក លី ធុជ បានណែនាំនូវគោលការណ៍សំខាន់៦ចំណុច ដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់


ត្រលប់ក្រោយ

01/02/22 05:48 AM

ចំនួនទស្សនា៖

223

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង)៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ សន្និបាតគណបក្សសង្កាត់បាវិត និងសង្កាត់បាទី ក្រុងបាវិត លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតី និងដឹកនាំអង្គសន្និបាតគណបក្សសង្កាត់បាវិត និងសង្កាត់បាទី ក្រក្រុងបាវិត ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្សសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧។  


លោក លី ធុជ ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់សមាជិក សមាជិកា ក្រុមការងារគណបក្ស គណបក្សក្រុង គណបក្សសង្កាត់ សាខាគណបក្សភូមិ និងយុវជនសគណបក្សទាំងអស់ ដែលបានចូលរួមក្នុងអង្គសន្និបាតនៅពេលនេះ។ លោកក៏វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សាសង្កាត់នៃគណបក្សប្រជាជនកម្ពុជា អាណត្តិទី៤ ដែលបានសហការគ្នាល្អ និងខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុងការអភិវឌ្ឍសង្កាត់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជាអាទិភាព ព្រមទាំងបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។


លោក លី ធុជ បានអបអរសាទរដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ព្រមទាំងបានធ្វើការណែនាំនូវគោលការណ៍ ៦ចំណុច ដូចខាងក្រោម៖ ១. បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋានជាធំ និងត្រូវយកចិត្តទុកដាក់អ្នកវិនិយោគ កម្មករ កម្មការនី មិនត្រូវបង្កបញ្ហាដល់អ្នកវិនិយោគដែលមានរកស៊ី និងបង្កើតការងារជូនប្រជាពលរដ្ឋយើងឡើយ)។ -២. ត្រូវចេះដាក់ខ្លួន បំរើប្រជាជន និងប្រទេសជាតិ តាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា (យកប្រយោជន៍ជាតិជាធំ)។ -៣. ត្រូវមានអ្នកប្រចាំការ និងរៀបចំសម្អាតទីស្នាក់ការគណបក្សឲ្យបានល្អ និងសមរម្យជាបក្សកាន់អំណាច។ -៤. ធានាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។ -៥. ត្រូវមានស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ គណបក្ស និងប្រជាពលរដ្ឋ។ -៦. ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមិនត្រូវធ្វើឲ្យប្រជាជនមិនសប្បាយចិត្តឡើយ។


លោក លី ធុជ ក៏បានបញ្ជាក់បន្ថែមថា: សូមឲ្យបេក្ខជនពេញសិទ្ធិ បេក្ខជនបម្រុង និងសមាជិកគណបក្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបម្រើសហគមន៍មូលដ្ឋាន និងត្រូវប្រមែប្រមូលកម្លាំងបក្សគ្រប់ជាន់ថ្នាក់ចាប់ផ្តេីមធ្វើសកម្មភាពនៅមូលដ្ឋានចាប់ពីពេលនេះតទៅ និងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដោះស្រាយ និងបំបាត់បញ្ហានានា ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋានជាធំ និងត្រូវយកចិត្តទុកដាក់អ្នកវិនិយោគ កម្មករ-កម្មការនីផងដែរ៕




dd
Bottom Ad