មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រឆាំងភេរវកម្ម ឆ្នាំ២០២១ របស់វរសេនាតូចស៊ើបការណ៍


ត្រលប់ក្រោយ

04/02/22 11:15 AM

ចំនួនទស្សនា៖

241

ប្រភព៖

សៀមរាប

(សៀមរាប)៖ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្ម របស់កងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី៣ ខែកុម្ភៈឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ដែលពិធីបិទវគ្គនេះបានប្រព្រឹត្តទៅនៅ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ២។ 


ក្នុងរបាយការណ៍បិទវគ្គហ្វឹកហ្វឺន ដែលរាយការណ៍ដោយលោកវរសេនីយ៍ទោ សេង ម៉េងឡុង បានបញ្ជាក់ឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងភេរវកម្ម របស់វរសេនាតូចស៊ើបការណ៍ កងពលធំអន្តរាគមន៍លេខ២ ចំនួន ១ វគ្គ មានសិក្ខាកាមហ្វឹកហ្វឺន ១១៦ នាក់ និងយោធាចារ្យ ១០ នាក់ សរុបក្នុងវគ្គសិក្សា ១២៦ នាក់ សិក្សារយៈពេល ៧៣ ថ្ងៃ ដោយចាប់ផ្ដើមហ្វឹកហាត់ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។


ក្នុងពិធីបិទវគ្គ ឧត្តមសេនីយ៍ឯក កែវ ធី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ដល់សិក្ខាកាមវគ្គបំប៉នគ្រប់មុខជំនាញ។


 មេបញ្ជាការ ក៏បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វរសេនាតូចស៊ើបការណ៍ ដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនបំប៉នជំនាញដល់សិក្ខាកាម ព្រមទាំងធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដុះ បណ្ដាលធនធានមនុស្ស បានច្រើនវគ្គក្នុងពេលកន្លងមក។


 ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍បញ្ជាក់ថា រាល់ការហ្វឹកហ្វឺនបំប៉នមុខជំនាញទាំងអស់គឺសុទ្ធតែមានសារៈសំខាន់សម្រាប់គោលដៅតែមួយគត់ គឺបម្រើដល់កិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាពលរដ្ឋ។


ឧត្តមសេនីយ៍ឯកបន្តថា ក្នុងពេលដែលប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន មានស្ថេរភាព និងមានសុខសន្តិភាព កងទ័ពបានដើរតួសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការរក្សាសន្តិសុខសង្គម ដែលបញ្ហានេះ គឺទាមទារឲ្យកងកំលាំង មានចំណេះដឹង លើផ្នែកយុទ្ធសាស្រ្ត និងមានការហ្វឹកហ្វឺននៅលើជំនាញឥតឈប់ឈរ។


 ជាចុងក្រោយឧត្តមសេនីយ៍ឯក កែវ ធី ក៏បានផ្តាំផ្ញើរដល់កម្មសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក្ខចដាក់ខិតខំរៀនសូត្រ គ្រប់មុខជំនាញបន្ត ដើម្បីបង្កើនចំណេះដឹង អោយមានភាពស្ទាត់ជំនាញ ដើម្បីចេញទៅបំពេញភារកិច្ចជូនជាតិមាតុភូមិអោយសំរេចបានលទ្ធផលល្អ ។ និងប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគចម្លងថ្មី (អូមីក្រុង)ចូលសហគមន៍ និងអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោឲ្យបានដាច់ខាត៕




dd
Bottom Ad