ជីដូនជាប់រវល់ទៅទិញម្ហូប ទុកចៅនៅផ្ទះមួយភ្លែត មកវិញចៅលង់ទឹកស្លាប់ទាំង២នាក់ នៅស្រុកស្វាយទាប


ត្រលប់ក្រោយ

04/02/22 11:22 AM

ចំនួនទស្សនា៖

323

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)៖ ករណីលង់ទឹកស្លាប់ ក្មេងប្រុស២នាក់ ម្នាក់អាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ខណៈឪពុកម្តាយទៅធ្វើការរោងចក្រ ផ្ញើនឹងជីដូនអោយមើលថែ ប៉ុន្តែជីដូនរវល់ទិញម្ហូបមិនបានមើលក៏នាំគ្នាចុះលេងទឹកខាងក្រោយផ្ទះបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់គួរអោយសង្វែក។ ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២២ នៅភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ 


សពជនក្មេងរងគ្រោះទាំង២នាក់នោះមានឈ្មោះ÷ ទី១/.មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ០៧ឆ្នាំ ឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រ និងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ។ ទី២/.មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ០៦ឆ្នាំ ឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រ និងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ ដែលមានទីលំនៅរួមគ្នាក្នុងភូមិ ឃុំខាងលើ។


បើយោងតាមសាច់ញាតិរបស់កុមារងគ្រោះបានអោយដឹងថា នៅមុនពេលកើតក្មេងប្រុសទាំង២នាក់ និងប្អូនស្រីម្នាក់ទៀតទាំងអស់៣នាក់ បាននាំគ្នាទៅលេងតាមមាត់ស្រះទឹក ដែលនៅក្រោយផ្ទះចម្ងាយប្រហែល ១០ម៉ែត្រ ក៏បានចុះលេងទឹកក្នុងដៀ២នាក់(ក្មេងប្រុស) តែក្មេងស្រីអាយុ៣ឆ្នាំមិនបានចុះលេងនោះទេ។



ប្រភពបានបន្តថា៖ ក្មេងស្រីដែលមិនបានចុះលេងឃើញបងៗលង់ទឹកក៏ស្រែយំ ធ្វើអោយភ្ញាក់ផ្អើលដល់ជីដូន និងចៅប្រុសជំទង់រត់ទៅកន្លែងស្រះទឹក ក៏ឃើញចៅស្រីឈរ និងឃើញស្បែកជើងរបស់ចៅប្រុសទាំង២នាក់ ក៏សង្ស័យបានឲ្យចៅប្រុសជំទង់ចុះទៅរាវរកស្រាប់តែប្រទះឃើញក្មេងម្នាក់ និងរាវបន្តឃើញម្នាក់ទៀត បណ្តាលឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិជិតនោះមកចោមរោមមើល និងរាយការណ៍សមត្ថកិច្ចនាំគ្នាជួយសង្គ្រោះដែរ ប៉ុន្តែអកុសលក្មេងប្រុសទាំ២នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។



ប្រភពបានអោយដឹងទៀតថា៖ ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើនេះភ្លាម ក៏បានចុះមកដល់កន្លែងកើតហេតុ ជាមួយអាជ្ញាធរមានសមត្ថកិច្ចជំនាញ និងគ្រូពេទ្យដើម្បីពិនិត្យសាកសពបន្ទាប់ពីសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យឃើញថាសាកសពក្មេងប្រុសទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



dd
Bottom Ad