គ្រាប់កាំភ្លើងធុនធ្ងន់ពីរគ្រាប់ត្រូវបានប្រទះឃើញនៅមាត់អូរ តាមបន្ទាត់តំបន់ព្រំដែន កម្ពុជា-ថៃ


ត្រលប់ក្រោយ

08/02/22 09:55 AM

ចំនួនទស្សនា៖

303

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទធុនធ្ងន់ចំនួន ០២ គ្រាប់ត្រូវបានប្រទះឃើញ ខណៈដែលកម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូនចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន កម្ពុជា-ថៃ ។ 


សមត្ថកិច្ចបានឲ្យដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះស្របពេលដែលកម្លាំងឈរជើងនៅតំបន់ព្រំដែនចុះធ្វើការល្បាតកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ ២០២២ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។


សមត្ថកិច្ចជំនាញបញ្ជាក់បន្តថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ដែលបានប្រទះឃើញនាពេលនេះ គឺជាប្រភេទគ្រាប់ DK ៧៥ ហើយគ្រាប់ទាំងនេះមិនមែនជាគ្រាប់ដែលក្រុមខិលខូចលាក់ទុកនោះទេ ប៉ុន្តែវាគឺជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមមកម្លេះ នេះបើយោងទៅតាមប្រភេទសភាពអាយុកាលនិងភាពពុកផុយរបស់គ្រាប់។


ហើយក្រោយការប្រទះឃើញគ្រាប់ទាំងនេះ កម្លាំងសមត្ថកិច្ចបានរាយការណ៍ និងប្រគល់ជូនទៅមន្ត្រីជំនាញរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (CMAC)នៅកម្ពុជាដើម្បីយកទៅដុតកម្ទេចចោលនៅពេលក្រោយ៕



dd
Bottom Ad