ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA និងពិធីចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន១១០នាក់


ត្រលប់ក្រោយ

08/02/22 13:27 PM

ចំនួនទស្សនា៖

246

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA និងពិធីចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន១១០នាក់ ។  


សម្រាប់សិស្សានុសិស្សនៃសាលាអន្តរជាតិUSA ខេត្តបាត់ដំបង បានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន៦២នាក់ ស្រី៤២នាក់ ស្មើនឹង៧២% ក្នុងនោះ

-សិស្សនិទ្ទេសAចំនួន៦នាក់

-សិស្សនិទ្ទេសB មានចំនួន១១នាក់

-សិស្សនិទ្ទេសC មានចំនួន៦នាក់

-សិស្សនិទ្ទេសD មានចំនួន១៨នាក់

-សិស្សនិទ្ទេសE មានចំនួន២១នាក់ ។


នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍កោតសរសើរដល់សិស្សានុសិស្សទាំងអស់ដែលបានខិតខំរៀនសូត្រទទួលបាននិទ្ទេសល្អៗ ដែលបាននាំយកកិត្តិយសជូនដល់សាលា គ្រួសារ និងសង្គម ឲ្យកាន់តែមានការរីកចម្រើនលើផ្នែកប្រព័័ន្ធអប់រំ ។ ឯកឧត្តម បានបន្តទៀតថា ចំពោះសិស្សានុសិស្សដែលមិនទទួលបាននិទ្ទេសល្អប្រសើរ ឬមិនអាចប្រឡងជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកុំបាក់ទឹកចិត្តឲ្យសោះ ត្រូវតែបន្តខិតខំប្រឹងប្រែងបន្តទៅមុខទៀត ជាពិសេសខិតខំក្រេបយកចំណេះដឹងផ្នែកឧត្តមសិក្សា ដែលជាស្ពានឆ្លងទៅរកភាពមានការងារធ្វើ ទទួលបានប្រាក់កំរៃគ្រប់គ្រងជីវភាព ព្រោះថា មិនថាក្នុងការធ្វើអាជីវកម្ម ឬធ្វើការអ្វីឡើយ ទាមទារឲ្យមាននជំនាញ និងចំណេះដឹងច្បាស់លាស់ ហើយជំនាញ និងចំណេះដឹងទាំងនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង ពិសេសថ្នាក់ឧត្តមសិក្សា ជួនកាលសិស្សានុសិស្សមួយចំនួនមិនសូវពូកែពេលសិក្សាចំណេះដឹងទូទៅ ក៏ប៉ុន្តែពូកែពេលជាឧត្តមសិក្សានៅពេលដែលសិស្សានុសិស្សទាំងនោះបានជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ។


ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ កុំបោះបង់ចោលឲ្យសោះនូវភាសាបរទេស និងកុំព្យូទ័រ ដែលជាជំនាញទន់មួយ ព្រោះយើងមិនអាចខ្វះភាសាបរទេស និងកុំព្យូទ័របានឡើយ ដោយសារពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យា និងការទំនាក់ទំនងគ្នាជាអន្តរជាតិ ។ ឯកឧត្តមបានបន្តទៀតថា ប្រសិនបើសិស្សានុសិស្ស ឃើញអ្វីមិនប្រក្រតីក្នុងសាលារៀន ឬខាងក្រៅសាលារៀន ដូចជាអំពើហិង្សា ឬការប្រើប្រាស់គ្រឿងញៀនផ្សេងៗ សូមប្រញាប់មករាយការណ៍មកលោកគ្រូ អ្នកគ្រូ នាយកសាលា ឬអាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់ដើម្បីធ្វើការដោះស្រាយ និងអប់រំពួកគេឲ្យបានទាន់ពេលវេលា ព្រោះពួកគេគឺជាជនរងគ្រោះ ដោយយើងមិនត្រូវទុកចោលឡើយ យើងត្រូវធ្វើការណែនាំ និងអប់រំជាបន្ទាន់ដើម្បីកុំឲ្យហួសពេលវេលា ៕





dd
Bottom Ad