កម្លាំងនគរបាល ចុះល្បាតចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន០៥នាក់ រួមជាមួយនឹងសម្ភារបង្កគ្រោះថ្នាក់មួយចំនួន


ត្រលប់ក្រោយ

09/02/22 11:50 AM

ចំនួនទស្សនា៖

270

ប្រភព៖

ប៉ៃលិន

ខេត្តប៉ៃលិន៖ ក្រោយពីមានករណីក្មេងទំនើងដើរអុកឡុកគប់អំពូលភ្លើងបំភ្លឺនៅតាមដងផ្លូវ នៅតាមភូមិនានាក្នុងខេត្ត ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍ នគរបាលសង្កាត់បរយ៉ាខា រួមទាំងប្រជាការពារ ល្បាតឈរជើង ចាប់ឃាត់ខ្លួនក្មេងទំនើង និងសម្ភារ: ចំពាមបាញ់ ដាវ និងពិនិត្យឃើញសារធាតុញៀនផងដែរ។     


ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង ប្រហែល១១ និង២០នាទីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្ពានអូរច្រា ស្ថិតក្នុង ភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យក្មេងទំនើងចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១- ឈ្មោះ រឿង ម៉ាច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ទួលល្វា សង្កាត់ ទួលល្វា ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន ទី២-ឈ្មោះ រស់ សាវឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក រស់នៅភូមិ ទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន និងម្ចាស់ជំពាម) ទី៣-ឈ្មោះ លឿម ច័ន្ទសិរី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ម្ចាស់កាំបិត និងម្ចាស់ជំពាម)។ ទី៤-ឈ្មោះ ចាន់ ទិត ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ លក់ ដូរ រស់នៅភូមិ កោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទី៥-ឈ្មោះ ដួង រាសី ហៅ ញុញ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ លក់ ដូរ រស់នៅភូមិ បរហ៊ុយជើង សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ម្ចាស់ចំពាម) ។ ប្រភពបន្តទៀតថា សម្ភារវត្ថុ តាង ដកហូត បាន រួម មាន៖  ១-ចំពាមកៅស៊ូចំនួន០៣គ្រឿង ២- ពិលចំនួន០២ដើម ៣-ទួណឺវីស ដែកចំនួន០១ដើម ៤-កាំបិត ប៉័ងតោ ចំនួន០១ដើម ៥-គ្រាប់បដាងកង់ចំនួន០១ប្រអប់ និងម៉ូតូចំនួន០២គ្រឿង ១-ម៉ាកឌ្រីមពណ៌ ខ្មៅ ស៊េរី ឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1B - 4599 មានម្ចាស់ឈ្មោះ លឿម ចន្ទ័ សិរី។  ២-ម៉ាកឌ្រីមពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង 1X - 6591 មានម្ចាស់ ឈ្មោះ ដួង រាសី ។  

បច្ចុប្បន្នក្មេងទំនើងទាំង០៥នាក់ខាងលើ ត្រូវបាននគរបាលរៀបចំសំនុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានក្រុមក្មេងទំនើងបាននាំគ្នាទៅគប់បំផ្លាញបណ្តាល ឱ្យបែកអំពូលភ្លើងបំភ្លឺផ្លូវជិត២០ដើម៕




dd
Bottom Ad