កាកបាទក្រហមកម្ពុជាសាខាស្រុកសំពៅលូន ចូលរួមសោកស្តាយ ក្រោយអគ្គិភ័យលេបត្របាក់ផ្ទះបីខ្នង


ត្រលប់ក្រោយ

10/02/22 08:16 AM

ចំនួនទស្សនា៖

219

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ លោកស្រី បឿន សាវឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន តំណាងលោក ហម សំខាន់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក មន្រ្តីប្រចាំការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំនិង អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនពលរដ្ឋ ៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ 


ក្នុងនាមលោក ហម សំខាន់ ប្រធានគណៈកម្មាធិការអនុសាខាស្រុក លោកស្រី បឿន សាវឿន បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារអាជីវកររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន តូបអាជីវកម្ម និងសម្ភារ អស់គ្មានសល់ ។លោកស្រីអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា" ។


លោកស្រី បឿន សាវឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬ ចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។


ជាមួយនោះ លោកស្រី បឿន សាវឿន បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព ឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល " ៣កុំ ៣ការពារ និង ១ចូលរួម " ដើម្បី ជៀសអោយផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មី ដ៏កាចសាហាវ នេះ ។


អំណោយមនុស្សធម៌ ដែលផ្តល់ជូន ១២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២០ គក្រ, មី ១កេស, ត្រីខ ,ទឹកសុទ្ធ , ទឹកត្រី,ទឹកស៊ីអ៊ីវ, ឃីត (សារុង ក្រម៉ា ) ១កញ្ចប់, និងថវិកាមួយចំនួនផងដែរ។




dd
Bottom Ad