សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ពីបទរក្សាទុកថ្នាំញៀន


ត្រលប់ក្រោយ

10/02/22 09:11 AM

ចំនួនទស្សនា៖

201

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។ 


លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៦និង៤៥នាទី ថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចបឹងបែកក្រឡ ស្ថិតក្នុងភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។


ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ សោម សុខរ៉ាយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបង ជាមួយវត្ថុតាងចាប់យក បានរួមមានៈ 

-ម្សៅក្រាមពណ៍សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៍សថ្លា សង្ស័យមានសារធាតុញៀនចំនួន០៣ថង់ ទំងន់ ២,៣១ក្រាម (ទាំងសំបក)

-ទូរស័ព្ទដៃចំនួន០១គ្រឿង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនិតិវិធី។



dd
Bottom Ad