ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋ០១ខ្នងទាំងស្រុងនៅស្រុកភ្នំព្រឹក


ត្រលប់ក្រោយ

11/02/22 10:01 AM

ចំនួនទស្សនា៖

240

ប្រភព៖

បាត់ដំបង

អត្ថបទ៖​ ប៉ាជេ ពាយ័ព្យ

(បាត់ដំបង)៖ ឆ្លងចរន្ដអគ្គិសនីបណ្ដាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នងទាំងស្រុងនៅវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិគ្រួសក្រហម ឃុំអូរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១៥ម៉ែត្រx៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ សីង សារ៉ែន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិគ្រួសក្រហម ឃុំអូរំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយក្នុងនោះសម្ភារខូចខាតរួមមាន៖

-ឆេះផ្ទះ ០១ខ្នងទាំងស្រុង

-ឆេះម៉ូតូ MSX ០១គ្រឿង

-ឆេះម៉ាស៊ីនបូមទឹក ០១គ្រឿង និងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនឆេះទាំងស្រុង។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេ ដោយសារទទួលដំណឹងយឺតពេល។



dd
Bottom Ad