រកឃើញវិជ្ជមានកូវីដ-១៩លើស្ត្រីម្នាក់ ក្នុងចំណោមពលករជិត ៣០០ នាក់ដែលសមត្ថកិច្ចថៃទើបបញ្ជូនមកស្រុកកំណើត


ត្រលប់ក្រោយ

11/02/22 10:10 AM

ចំនួនទស្សនា៖

264

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរចំនួន ២៨៣នាក់ផ្សេងទៀតអវិជ្ជមាន បន្ទាប់ពីសមត្ថកិច្ចថៃចាប់បញ្ជូនមកកាន់ស្រុកកំណើតវិញ។


សមត្ថកិច្ចការពារតំបន់ព្រំដែនស្រុកកំរៀងបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ ២០២២នេះថា ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ទៅលើស្ត្រីខ្មែរនេះកើតឡើងបន្ទាប់សមត្ថកិច្វក៏ដូចជាក្រុមគ្រូពេទ្យយើងបានទទួលពលករខ្មែរប្រុសស្រីចំនួន ២៨៣នាក់ ពីភាគីសមត្ថកិច្ចថៃដែលបញ្ជូនមកកាន់ស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង។


ប្រភពដដែលបន្តដែរថា ពលករខ្មែរសរុបទាំង ២៨៣នាក់ដែលភាពីខាងថៃទើបចាប់បញ្ជូនមកថ្ងៃនេះ ក្នុងនោះមានបុរសចំនួន ៨៩នាក់ ក្មេងៗចំនួន ៨៤នាក់ និងស្ត្រី ១១០នាក់ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សកឃើញផ្ទុកជំងឺកូវីដ- ១៩ ម្នាក់ជាស្ត្រីផងដែរ។


ហើយក្នុងចំណោមពលករទាំងអស់ខាងលើបានពិនិត្យមានកាតផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២៣៧នាក់ ហើយត្រូវបានមន្ត្រីជំនាញអប់រំណែនាំអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ចំណែកឯស្រ្តីដែលវិជ្ជមានកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលព្យាបាល ហើយក្រៅពីនេះតម្រូវឲ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាព៕



dd
Bottom Ad