ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលលមានជីវភាពក្រីក្រ ចំនួន ២០០គ្រួសារ នៅក្នុងក្រុងបាត់ដំបង


ត្រលប់ក្រោយ

11/02/22 13:44 PM

ចំនួនទស្សនា៖

278

ប្រភព៖

បាត់ដំបង

បាត់ដំបង​៖​ ព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកលោកស្រីអនុប្រធានកិត្តិយសសាខា អនុប្រធានសមាជិក សមាជិកា និងសប្បុរសជន បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលលមានជីវភាពក្រីក្រ ចំនួន ២០០គ្រួសារមកពីភូមិចំនួន៥២នៃសង្កាត់ ទាំង១០ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិធីនេះរៀបចំ ធ្វើឡើងនៅក្នុងបរិវេណវត្តទួលដូនប៉ុក សង្កាត់អូរចារ ក្រុងបាត់ដំបង ។


ថ្លែងក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បាន នាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុតដែលជា និច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករ បង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបាន ប្រសើរឡើង ។

ឯកឧត្តម ក៏បានបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ខេត្តបាត់ដំបង បានទទួលសមិទ្ធផលថ្មីៗជាច្រើន ហើយកន្លងមកក្រុងបាត់ដំបង បានទទួល គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ផ្នែកខាងកើតស្ទឹង និងថ្មីៗនេះផ្នែកខាងលិចស្ទឹង នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលគ្រោងសាងសង់រួចនៅក្នុងខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តម បានផ្ដាំផ្ញើ ដល់ឪពុក ម្ដាយ លោកតា លោកយាយ និងអាណាព្យាបាលទាំងអស់បន្តអប់រំកូនចៅ ត្រូវជៀសឆ្ងាញពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ហើយថ្ងៃខាងមុខទៀតក្រសួងសាធារណការ និងដឹកជញ្ជូន កាន់តែរឹតបន្តឹងច្បាប់ចរាចរណ៍ ដូចនេះក្នុងនាមជាប្រជាពលរដ្ឋ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ 

ឯកឧត្តម ក៏បានជំរុញបន្ថែមឱ្យបងប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីបង្កើនភាពសាំ ទប់ទល់និងជំងឺកូវីដ-១៩ បើក្នុងករណីឆ្លងក៏យើវមានភាពធូស្រាល៕



dd
Bottom Ad