14/02/22 12:30 PM
សម្រួលផ្សាយ៖SR276
បាត់ដំបង៖ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញនាំយកថវិកាចំនួន ៤,០០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់ លោកពលឯក ប៉ាវ សុជា យុទ្ធជនស្ថិតក្នុងកងអនុសេនាតូចលេខ១ កងអនុសេនាធំល្បាតទី១ កងការពារព្រំដែនលេខ៥០១ ដែលរងរបួសដោសារគ្រាប់មីន កាលទីថ្ងៃទី១០ កុម្ភ: កន្លងទៅនេះ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យយោធភូមិភាគទី៥ ។
លោក មេបញ្ជាការរង នាយសេនាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងមានប្រសាសន៍សាកសួរអំពីសុខភាព បន្ទាប់ពីទទួលបានការព្យាបាលមួយរយៈមក និងបានណែនាំ ឲ្យប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា លោក មេបញ្ជាការរង នាយសេនាធិការ បានជូនពរ លោកពលឯក ប៉ាវ សុជា ឲ្យឆាប់ជាសះស្បើយ បានត្រឡប់ទៅចូលរួមបំពេញការងារក្នុងអង្គភាពវិញ និងជៀសផុតពីជំងឺផ្សេងៗទៀត ជាពិសេសជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងពេលបច្ចុប្បន្ននេះ ។
លោកពលឯក ប៉ាវ សុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់នាយ ពលទាហានក្រោមឱវាទ គ្រប់លំដាប់ថ្នាក់ ៕