នគរបាលស្រុកសង្កែ ចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក


ត្រលប់ក្រោយ

15/02/22 08:38 AM

ចំនួនទស្សនា៖

325

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ នៅយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ 


លោកវរសេនីយ៍ទោ យុត តុងហូ អធិការរងស្រុកសង្កែ ទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក បានអោយដឹងថា ការចុះអនុវតរឹតបន្តឹងជាប្រចាំនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ គឺធ្វើយ៉ាងណាចាត់ការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ចំពោះ,យានកែច្នៃ ,លើករណីស្រវឹង អត់មួក អត់បណ្ណបើកបរ អត់ផ្លាកលេខ អត់ភ្លើងបំភ្លឺ(អត់មាន ឫដាក់ខុសបច្ចេកទេសចាំងភ្នែក) ។


ហើយចំពោះអ្នកបើកបរដែលមានសារធាតុស្រវឹង ត្រូវឃាត់រហូតស្វាង និងពិន័យ អត់បណ្ណបើកបរ ត្រូវឃាត់មិនឲ្យបើកបរ និងពិន័យ ,អត់ផ្លាកលេខពិន័យ ល្មើសភ្លើងកែតម្រូវ បើខ្វះដាក់ថែម ឫបំពាក់ខុសដោះយកចេញនិងពិន័យ ការធ្វើបែបនេះគោលបំណងដើម្បីរួមចំណែកកាត់បន្ថយបទល្មើសនិងអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុត។




dd
Bottom Ad