រថយន្ត ISUZU បុកប៉ះជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់


ត្រលប់ក្រោយ

16/02/22 09:07 AM

ចំនួនទស្សនា៖

286

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ដៃ និងជើងខាងឆ្វេង ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតត្រង់ចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ 


ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនតូចម៉ាក ISUZU ពណ៌សំបកឪឡឹក មួយគ្រឿងពាក់ផ្លាកលេខចង្កូតស្តាំ BB-5710 បើកបរដោយឈ្មោះ កែវ វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បើកបរតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានបើកបត់ឆ្វេងចូលហ្គារាសសាំង ក៏ស្រាប់តែមានម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០២០ពណ៍ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខបាត់ដំបង1AL-7696 បើកបរដោយឈ្មោះ ដែង រី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីលិចទៅកើត ភ្លាមនោះក៏បានបុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ដៃ និងជើងខាងឆ្វេង ចំណែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការពិនិត្យវាស់វែង និងដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។




dd
Bottom Ad