សង្ស័យតៃកុងងងុយដេក រថយន្តហ៊ីណូដឹកទំនិញមួយគ្រឿងបុករៈ រនាំងចែកទ្រូងផ្លូវខូចខាតយ៉ាងដំណំ


ត្រលប់ក្រោយ

16/02/22 09:14 AM

ចំនួនទស្សនា៖

287

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ រថយន្តហ៊ីណូ (HINO)ដឹកទំនិញធុនធ្ងន់មួយគ្រឿងសង្ស័យតៃកុងងងុយដេក បានរ៉េចង្កូតឡើងបុករនាំងដែកចែកទ្រូងផ្លូវបណ្តាលអោយខូចខាតជាច្រើនម៉ែត្រ ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។


សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៣និង៣០ នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។


ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីណូ(HINO) ដឹកទំនិញធុនធ្ងន់ពណ៌ខៀវលាយសមួយគ្រឿង ពាក់ផ្លាកលេខ ខាងមុខភ្នំពេញ 3E-5352 និងកន្ទុយក្រោយ ភ្នំពេញ 4A-5491 (ដឹកអង្ករ)បើកបរតាមបណ្តោយផ្លូវជាតិលេខ០៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតៃកុងងងុយដេកបានរ៉េចង្កូតមកខាងឆ្វេងដៃបណ្តាលអោយឡើងបុករនាំងដែកចែកខាន់ទ្រូងផ្លូវខូចខាតអស់ជាច្រើនម៉ែត្រ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនិងកាត់ស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរង់ចាំអោយខាងក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។




dd
Bottom Ad