កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ចុះអនុវត្តរុះរើកាត់ផ្លាកយីហោ និងរនាំងតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះល្វែង ជុំវិញផ្សារបឹងឈូក


ត្រលប់ក្រោយ

16/02/22 09:34 AM

ចំនួនទស្សនា៖

407

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្ត ដែលដឹកនាំដោយរដ្ឋបាលក្រុងបាត់ដំបង បានចុះអនុវត្តវិធានការក្តៅដោយនាំទាំងក្រុមជាងចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែលអាជីវករផ្ទះល្វែងកែច្នៃតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ 


 លោក សេក ចិត្រា អភិបាលរងក្រុងបាត់ដំបងបានអោយដឹងថា មុននិងឈានដល់ការដាក់កម្លាំងចុះរុះរើនិងកាត់ដោយផ្ទាល់នេះដោយសាររយៈពេលកន្លងមកខាងអាជ្ញាធរយើងបានចុះធ្វើការជូនដំណឹងនិងណែនាំទៅដល់ពួកគាត់ជាអាជីវករច្រើនដងមកហើយពាក់ព័ន្ធជុំវិញផ្សារនេះ ហើយការជូនដំណឹងជាចុងក្រោយគឺនៅថ្ងៃសុក្រកន្លងទៅ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចុះមកអនុវត្តតែម្ដង។


លោកបន្តថាការចុះអនុវត្តនេះ គឺយើងអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ដែលថ្ងៃនេះយើងធ្វើបានប៉ុណ្ណា ថ្ងៃស្អែកយើងនឹងបន្តធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសាធារណៈផងដែរ។




dd
Bottom Ad