ចាប់ខ្លួនបានហើយ ជនជាតិចិនម្នាក់បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់ គេចខ្លួនជិត២ឆ្នាំ ក្រោយពីធ្វើសកម្មភាពរួចរត់គរចខ្លួន


ត្រលប់ក្រោយ

18/02/22 11:31 AM

ចំនួនទស្សនា៖

424

ប្រភព៖

ភ្នំពេញ

(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាបវ៉ៃខ្នោះរុញចូលក្នុងរថយបញ្ជូនខ្លួនទីកាន់ក្រសួងមហាផ្ទៃក្រោយ ពីបានធ្វើសកមភាពបង្ខាំងមនុស្សធ្វើទារណកម្មជំរឹតទាប្រាក់រួចរត់គេចខ្លួនជិត២ឆ្នំាមកនោះ។ 


ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២នេះនៅចំណុចមុខកាស៊ីណូណាហ្គា២ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិនរូបនេះមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោរឃៅ ប្រព្រឹត្តនៅខុនដូភាឡាឡេស បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ តាមមាត្រា៣៥៣និង៣៥៩ នៃក្រមព្រហ្មទណ្ឌ។


បច្ចុប្បន្នជនល្មើសរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕




dd
Bottom Ad