ប្រជាពលរដ្ឋចំនួន ១៦៦នាក់ ត្រូវបានភាគីថៃ បញ្ជូនត្រឡប់ចូលមកប្រទេសកម្ពុជាវិញ នៅស្រុកកំរៀង


ត្រលប់ក្រោយ

18/02/22 17:05 PM

ចំនួនទស្សនា៖

304

ប្រភព៖

បាត់ដំបង


ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ ដោយអនុវត្តនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។


ប្រជាពលរដ្ឋចំនួន ១៦៦នាក់ (ស្រី ៥៥នាក់) ក្មេង ៣២នាក់ (ក្មេងស្រី ១៦នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖

-អវិជ្ជមានកូវីដ-១៩ ទាំងអស់

-ពលករចំនួន ៦៦នាក់ (ស្រី ៣៥នាក់) ក្មេង ៩នាក់ (ស្រី៦នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង

-ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១០០នាក់ (ស្រី២០នាក់) ក្មេង ២៣នាក់ (ស្រី ១០នាក់)

ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១១នាក់ (ស្រី៣នាក់) ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕


វរ:៨១៩(ស្រុកកំរៀង,ភ្នំព្រឹក)


dd
Bottom Ad