កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ឃាត់ខ្លួនជនជាតិថៃ០៣នាក់និងជនជាតិខ្មែរ០២នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅទឹកដីថៃ


ត្រលប់ក្រោយ

20/02/22 17:25 PM

ចំនួនទស្សនា៖

405

ប្រភព៖

បន្ទាយមានជ័យ


 ជនជាតិថៃ០៣នាក់(ស្រី)និងជនជាតិខ្មែរ០២នាក់(ប្រុស) ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ពីខ្មែរទៅថៃ ត្រូវបានកម្លាំងប៉ុស្តិ៍បឹងសាគូ និងកម្លាំងអន្តរាគមន៍ បានធ្វើការស្ទាក់ឃាត់ខ្លួននៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចមុខស្តាវីឡា ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ជនជាតិថៃទាំង០៣នាក់ មាន៖១/-ឈ្មោះ Kanokwan chuirattanaភេទស្រី អាយុ២០ឆ្នាំ ។ ២/-Sayamon Marin ភេទស្រី អាយុ២១ឆ្នាំ ។ ៣/-Supaporn krimjai ភេទស្រី អាយុ៣៧ឆ្នាំនិងជនជាតិខ្មែរ ចំនួន០២នាក់ មាន៖១/-អ៊ីម គីមសុង ភេទប្រុស អាយុ១៦ឆ្នាំជាអ្នកដឹក នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។៥/-ឆាន់ បារាំង ភេទប្រុស អាយុ១៤ឆ្នាំជាអ្នកដឹក នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងចំនួន ម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីមសេរី០១៩ចំនួន០១គ្រឿងនិង ម៉ាកហុងដាឌ្រីមសេរី០១១ ចំនួន០១គ្រឿង ។

 លោកមេបញ្ជាការបានបញ្ជាក់ថា៖តាមការសាកសួរជនជាតិថៃទាំង០៣នាក់ ពួកគេចូលមកខ្មែរ(ក្រុងប៉ោយប៉ែត)ដើម្បីរកការងារធ្វើ ប៉ុន្តែរកមិនបានក៏មានបំណងត្រឡប់ទៅថៃវិញ ។ដោយចំណែកជនជាតិខ្មែរ០២នាក់ បានបំភ្លឺថា ពួកគេជាអ្នករត់ម៉ូតូឌុប ពេលដែកជនជាតិទាំង០៣នាក់ហៅឌុបពួកគេក៏ឌុបដើម្បីយកកម្រៃប៉ុណ្ណោះ ពេលឌុបមកដល់មុខស្តាវីឡា ក៏ត្រូវនគរបាលឃាត់ ។

 លោកវរសេនីយ៍ឯក សូ ចាន់ណារី បានបញ្ជាក់បន្ថែមថា៖ជនជាតិនិងជនជាតិខ្មែរនេះ ក្រោយពីសួរនាំ នៅបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៩១១ រួចនឹងស្នើសុំគោលការណ៍របស់ថ្នាក់លើ ដើម្បីមានវិធានការបន្ត៕បន្ទាយមានជ័យ,២០/០២/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad