បង្រ្កាបទីតាំងល្បែងភ្នាល់ ជល់មាន់មួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្ត០៦នាក់


ត្រលប់ក្រោយ

22/02/22 10:03 AM

ចំនួនទស្សនា៖

298

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង(មាន់ជល់)មួយកន្លែង ដោយធ្វើការឃាត់ខ្លួនអ្នកលេងបានចំនួន ០៦នាក់រួមជាមួយវត្ថុតាងមួយចំនួន។ 


លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថា កិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិបល្ល័ង្កលើ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។


ជាមួយគ្នានេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកលេងចំនួន ០៦នាក់រួមមាន៖

១-ឈ្មោះ បួន ជា ភេទប្រុស អាយុ ៥៦ឆ្នាំ

២-ឈ្មោះ គេន សៀងហៃ ភេទប្រុសអាយុ ៣៧ឆ្នាំ

៣-ឈ្មោះ តាន់ លីណា ភេទប្រុស អាយុ ៤០ឆ្នាំ ទាំងបីនាក់រស់នៅភូមិព្រៃសង្ហារ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

៤-ឈ្មោះ សៀង សំអាត ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង

៥-ឈ្មោះ ជ្រិន សុផល ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបង

៦-ឈ្មោះ វុន វុត ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិគោគសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងចាប់យកបានមាន៖

-ម៉ូតូចាស់ចំនួន ០២គ្រឿង

-មាន់ជល់ ចំនួន ០៣ក្បាល

-សង្វៀនសម្រាប់ជល់មាន់ចំនួន ០១។


លោកអធិការបានបញ្ជាក់ថា ក្រោយពេលបង្ក្រាបនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុករួចមក ចំពោះអ្នកលេងទាំង ៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពរួចបានអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។




dd
Bottom Ad