ព្រះសង្ឃ៤អង្គ និងកូនសិស្សម្នាក់ លេងផាវគ្រាប់បែកដាក់ក្នុងកំប៉ុងដុតផ្ទុះបណ្ដាលឲ្យរងរបួស


ត្រលប់ក្រោយ

23/02/22 13:54 PM

ចំនួនទស្សនា៖

337

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង)៖ មានករណីព្រះសង្ឃសាមណេ០៤អង្គ និងកូនសិស្សម្នាក់ បានយកផាវ (ផាវគ្រាប់បែក) ដុតលេងដោយយកផាវជិត១០គ្រាប់ដាក់លើដី ហើយយកចានដែក (កាធុនមីញ៉ូម) គ្របពីលើរួចដុតស្រាប់តែឆេះផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអំបែងចានដែកត្រូវរបួសធ្ងន់-ស្រាលទាំង៥អង្គ/នាក់តែម្តង។ បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី២០ កុម្ភៈ ២០២២ នៅវត្តព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ក្រោយពីមានផ្ទុះផាវរងរបួសមកសមត្ថកិច្ចក៏បានហៅរថយន្តសាមុយដឹកបញ្ជូនព្រះសង្ឃនិងកូនសេក ទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ 

 

សមត្ថកិច្ចបានបញ្ជាក់ថា នេះគឺជាផាវ មានទំហំប៉ុនមេជើង ដែលគេហៅថា ផាវគ្រាប់បែក មិនមែនគ្រាប់បែក ឬក៏រំសេវផ្ទុះទេ ជាប្រភេទផាវ ធំ មានកម្លាំងខ្លាំង ហើយព្រះសង្ឃសាមណេ ៤អង្គនិងកូនសិស្សម្នាក់ បានយកទៅដុតលេង ក៏ប៉ុន្តែ មុននឹងដុតគឺយកផាវដាក់ក្នុងកំប៉ុងត្រីខ បញ្ឈលើដី ជិត១០គ្រាប់ ហើយយក កាធុនមីញ៉ូម ទៅគ្របពីលើ ហើយនាំគ្នាឈពទ្ធ័ជំវិញរួចដុតផាវ បណ្តាលឲ្យឆេះផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអំបែងកំប៉ុងត្រីខ កាធុន មីញ៉ូមត្រូវទាំង៥អង្គនាក់ ចំដៃជើង ដងខ្លួន និងផ្ទៃមុខ ឈាមស្រោចដីតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិស័ទ នៅជិតវត្តនាំគ្នាមកមើលហើយរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ។


បច្ចុប្បន្នព្រះសង្ឃ និងកូនសិស្សកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

មហាជនបានលើកឡើងថា សមត្ថកិច្ចគួរស្រាវជ្រាវចាប់ដកហូតផាវ ពីអ្នកលក់ផាវ និងធ្វើការផាកពិន័យបញ្ឈប់ការលក់ផាវបែបនេះបន្តទៀត៕




dd
Bottom Ad