សមត្ថកិច្ច បង្រ្កាបករណីល្បែងភ្នាល់ជល់មាន់មួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៧នាក់


ត្រលប់ក្រោយ

25/02/22 08:29 AM

ចំនួនទស្សនា៖

300

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង( ភ្នាល់មាន់ជល់) ០១ករណី និងបានធ្វើការនាំខ្លួនមនុស្សចំនួន ០៧នាក់ ។ 


លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចចំការក្រូចឆ្មាស្ថិតក្នុងភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។


ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៧នាក់ រួមនឹងវត្ថុតាងរួមមាន ៖

- មាន់ជល់ចំនួន ០២ ក្បាល

- ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន ០១

- សង្វៀនសម្រាប់ជល់មាន់ចំនួន ០២

- ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន ០១

- ម៉ូតូចំនួន ០២ គ្រឿង ។


ក្រោយឃាត់ខ្លួនអ្នកប្រព្រឹត្តបច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វើការសាកសួរស្រាវជ្រាវ និងចាត់ការបន្តតាមនីតិវិធីច្បាប់។




dd
Bottom Ad