ឃាត់ខ្លួនមនុស្ស ២នាក់ ពីបទឆបោកប្រាក់តាមរយ:ភ្នាក់ងារផ្ទេរប្រាក់


ត្រលប់ក្រោយ

25/02/22 08:36 AM

ចំនួនទស្សនា៖

334

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពីបទឆបោកប្រាក់តាមរយ:ភ្នាក់ងារផ្ទេរប្រាក់។ 


លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ក៏ដូចជាវត្ថុតាង កម្លាំងការិយាល័យជំនាញនៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: នេះបានបំពេញបែបបទ និងបញ្ជូនសំណុំរឿងករណីខាងលើទៅតុលាកាអនុវត្តតាមនីតិវិធី។


ដែលជនសង្ស័យទី១ ឈ្មោះ ស៊ាន សុវឌ្ឍន៍ដានុត ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះ ជា សុផារត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ។


លោកបានបញ្ជាក់ថា ជនសង្ស័យនៅថ្ងៃកើតហេតុទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមការពឹងពាក់របស់បក្សពួកបុរសម្នាក់ផ្សេងទៀតដែលបាន ហេក(Hack) ហ្វេសប៊ុកម្ចាស់វេរលុយ រួចបន្លំខ្ចីលុយជនរងគ្រោះមានឈ្មោះ ផល ឈង ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ហើយបានទៅបើកលុយនៅកន្លែងផ្ទេរលុយនោះនៅចំណុចខាងលើ ក្រោយដឹងថាខ្លួនបានចាញ់បោកជនខិលខូចបានប្តឹងដល់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រហូតដល់កម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបានមុខសញ្ញាតែម្តង។


ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន ទូរស័ព្ទដៃចំនួន ០២គ្រឿង, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ចំនួន០១ថង់, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( យ៉ាម៉ា WY ) ចំនួន០១កូនថង់ ព្រមទាំងរថយន្តម៉ាក TOYOTA CAMARY ពណ៌ទឹកមាស មួយគ្រឿងដែលបិទស្គុតពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ ២W-១៧៣៨៕



dd
Bottom Ad