មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បន្តធ្វើការអំពាវនាវឲ្យពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ខណៈវីរុសបំប្លែងថ្មីអូរមីក្រុង កំពុងឆ្លងចូលក្នុងសហគមន៍


ត្រលប់ក្រោយ

25/02/22 08:56 AM

ចំនួនទស្សនា៖

257

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ ការផ្ទុះឆ្លងជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងតែធ្វើការគំរាមកំហែងដល់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ អាជ្ញាធរខេត្តបាត់ដំបង សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរក្រុង-ស្រុក ទាំង១៤ របស់ខេត្តបាត់ដំបង បានរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ ដោយឥតគិតថ្លៃ នៅតាមមណ្ឌលចាក់វ៉ាក់សាំងនៅទូទាំងខេត្តបាត់ដំបង ។ 


អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ចេង លីស៊ុនឃៀង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្តធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្រោយរយៈពេល៤ខែហើយ សូមមកទទួលយកការចាក់ដូសទី៣ ឬដូសជំរុញបន្តទៀត នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលក្រុង-ស្រុក ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត បានរៀបចំតាមផែនការចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តបាត់ដំបងឲ្យបានគ្រប់គ្នា ដើម្បីចៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង ។


លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងខេត្តបាត់ដំបង បាននឹងកំពុងផ្តល់ការចាក់វ៉ាក់សាំងដោយប្រើប្រាស់វ៉ាក់សាំង ជូនកុមារដែលមានអាយុចាប់ពីចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ សម្រាប់ ដូសទី៣ ឬដូសជំរុញ កុមារអាយុ៥ឆ្នាំសម្រាប់ដូសទី៣ ឬជូសជំរុញ និងកុមារអាយុ៣ដល់ក្រោម៥ឆ្នាំសម្រាប់ដូសមូលដ្ឋាន ។


លោកវេជ្ជបណ្ឌិត ចេង លីស៊ុនឃៀង បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលខ្លួនឯង ដើម្បីបង្កើនភាពស៊ាំក្នុងខ្លួននិងសហគមន៍របស់យើងគ្រប់ៗគ្នា ក្នុងនោះលោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវបន្ថែម សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចេះរៀនរស់នៅក្នុងបរិបទថ្មីជាមួយនឹងជំងឺកូវីដ-១៩ និងចេះទទួលខុសត្រូវក្នុងសង្គម ដោយការពារខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នកកុំឱ្យឆ្លងជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូរមីក្រុង នៅតែបន្តការឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃនៅឡើយ អ្វីដែលសំខាន់សូមបន្តចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យពេញលេញ ឬគ្រប់ដូស ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។


លោកបានរំលេចឲ្យដឹងថា សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនាពេលនេះ គឺមិនត្រឹមតែចាក់ជូនដូសទី៣ ឬដូសជំរុញប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋណា ដែលមិនទាន់ទទួលបានការចាក់ដូសទី១ ក៏ត្រូវចាក់ជូនផងដែរ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុកនានានៃខេត្តបាត់ដំបង ដោយឡែកសម្រាប់ក្រុងបាត់ដំបង គឺមាននៅមណ្ឌលផ្សារភួពុយ មណ្ឌលបូរីរំចេក មណ្ឌលសុខភាពចំការសំរោង និងនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។




dd
Bottom Ad