រថយន្ត០២គ្រឿងបុកគ្នាដាច់កង់មុខ បន្តបុកម៉ូតូបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ និងបន្តបុករោងសិប្បកម្មទឹកបរិសុទ្ធខូចខាតយ៉ាងដំណំ


ត្រលប់ក្រោយ

25/02/22 09:25 AM

ចំនួនទស្សនា៖

254

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យដាច់កង់់មុខ និងរ៉េចង្កូតទៅបុកម៉ូតូ និងរោងសិប្បកម្មផលិតទឹកបរិសុទ្ធមួយកន្លែង ឲ្យខូចខាតយ៉ាងដំណំនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវកៅស៊ូមួយកន្លែងត្រង់ចំណុចភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ 


ប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាម៉ារីហើម ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2E-2526 បើកបរដោយបុរសមិនស្គាល់ឈ្មោះ(រត់បាត់)ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងផ្សេងទៀតម៉ាកISUZU .DMAX ខៀវខ្ចី ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ កំពង់ធំ 2A-1288 បើកបរដោយឈ្មោះ សំបូរ សុបិន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យយដាច់កង់មុខខាងឆ្វេង ឲ្យរ៉េចង្កូតទៅបុកម៉ូតូហុងដាឌ្រីម ពណ៍ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខបាត់ដំបង(1AF-6559) បើកបរដោយឈ្មោះ តាក់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងបន្តទៅបុករោងសិប្បកម្មផលិតទឹកសុទ្ធខូចខាតយ៉ាងដំណំ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យវាស់វែង និងដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយខូចខាតទាំងបីគ្រឿងត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។




dd
Bottom Ad