កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្តេចក្រឡាហោម ដែលនឹងអញ្ជើញសម្ពោធអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ថ្ងៃទី០១ ខែមីនា ខាងមុខនេះ


ត្រលប់ក្រោយ

28/02/22 09:49 AM

ចំនួនទស្សនា៖

362

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដើម្បីសំដៅធានាបានទាំងស្រុង នូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ ជាតិ-អន្តរជាតិ សមាជិក សមាជិកា ដែលអញ្ជើញក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការច្រកទ្វារព្រំដែនប៉ោយប៉ែតថ្មី គ្រប់ថ្នាក់ដឹកនាំតាមបណ្តាគោលដៅទាំងអស់ ដែលមានឈ្មោះនៅក្នុងចំណាត់តាំងផែនការនេះ ត្រូវបង្កើនស្មារតីម្ចាស់ការ និងរួមសហការទទួលខុសត្រូវគ្រប់ភារិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។



នេះគឺជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ 



លោឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ថា ជាមួយគ្នានោះដែរ គឺត្រូវក្តាប់ឲ្យបានរាល់សភាពការណ៍ក្នុងភូមិសាស្ត្រ ដោយប្រើប្រាស់តាមវិធានការជំនាញដោះស្រាយបានទាន់ពេលវេលានូវរាល់សភាពការណ៍កើតឡើង ពិសេសគឺទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌ និងការបង្កចលាចលផ្សេងៗ។ ទទួលខុសត្រូវតាមចំណុចនីមួយៗ និងអង្គភាពពាក់ព័ន្ធត្រូវចាត់តាំងកម្លាំងអនុវត្ត។ ក្នុងនោះដែរ គ្រប់គោលដៅ មុខសញ្ញាដែលត្រូវការពារ គឺត្រូវសហការជាមួយកងម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធានិងសមត្ថកិច្ចផ្សេងៗ ឲ្យមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ណុប-រក្សា



dd
Bottom Ad