ពលករមកពីប្រទេសថៃ ចំនួន៦៣នាក់ មិនបានចាក់វ៉ាក់សាំងពេញលេញបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅតាមខ្សែបន្ទាត់ព្រំដែន នៃស្រុកសំពៅលូន


ត្រលប់ក្រោយ

01/03/22 09:46 AM

ចំនួនទស្សនា៖

229

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ ពលករខ្មែរចំនួន ៦៣នាក់ ក្នុងចំណោម ១៤៥ នាក់ ដែលភាគីនៃប្រទេសថៃ បានចាត់បញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនគោកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានមន្ត្រីជំនាញសុខាភិបាលនៃរដ្ឋបានខេត្តបាត់ដំបង សហការជាមួយកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងនៅនៅតំបន់ព្រំដែននៃស្រុកកំរៀង បានធ្វើការបញ្ជូនទៅមណ្ឌលចត្តាឡីស័កគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ។


នេះបើតាមការផ្តល់ព័ត៌មានពីលោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះទៀតថា ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមកិច្ចសហការរវាងកម្លាំងទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ កម្លាំងប៉ុស្តិ៍អូរអន្លក់ កម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យប្រចាំការនៅតំបន់ព្រំដែនច្រកទ្វារព្រំដែនអូរអន្លក់ ទើបឈានទៅការអនុវត្តក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ តាមរយៈការនាំចូលពីប្រទេសថៃ ដោយពលករខ្មែរវិលត្រឡប់មកកម្ពុជាវិញបានជាបន្តបន្ទាប់ ។


លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានឲ្យដឹងថា ដោយអនុវត្តនតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងទទួលផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ទើបកម្លាំងបញ្ជាការលេខ ៨១៩ រួមជាមួយអង្គភាពពាក់ព័ន្ធខាងលើ បានចុះអនុវត្តជាប្រចាំក្នុងកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន ព្រមទាំងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ជាក់ស្តែងពលករចំនួន ១៤៥ នាក់ ដែលបានវិលមកប្រទេសវិញ ត្រូវបានកម្លាំងនគរបាលព្រំដែន ធ្វើការអប់រំណែនាំបន្ថែមអំពីវិធានការជំងឺកូវីដ-១៩ រួចមក ទើបប្រគល់ជូនមន្ត្រីសុខាភិបាលយកសំណាកធ្វើតេស្តរហ័សដោយ ឧបករណ៍ Rapid Test ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ។


ដោយឡែកពលករចំនួន ៦៣ នាក់ ដែលមានកាតចាក់វ៉ាក់សាំងតែស្កេនមិនមានទិន្នន័យ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ។ រីឯពលករដែលមានកាតចាក់វ៉ាក់សាំង បានពេញលេញ ចំនួន ៨២ នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ។


យ៉ាងណាក៏ដោយ ក៏លោកបានអំពាវនាវបន្ថែមដល់ពលករទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់អនុវត្តនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារ បន្តទៀត ដើម្បីខ្លួនឯង គ្រួសារ សហគមន៍និងប្រទេសជាតិយើង ទប់ស្កាត់បានពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ៕


dd
Bottom Ad