ឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ


ត្រលប់ក្រោយ

01/03/22 09:52 AM

ចំនួនទស្សនា៖

250

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០២២ ដោយមានការចង្អុលដឹកនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាលាក្រៅ យុវជនកាកបាទក្រហមកម្ពុជា និងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីអប់រំផ្សព្វផ្សាយ ស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩» ជូនដល់ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន១៦នាក់ នៅសាលាឃុំសាលាក្រៅ ក្នុងឱកាសអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ២០២២។  



នាឱកាសនោះ លោកជំទាវបានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូនពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា នៅក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ-១៩ រួមជាមួយនឹងអ្វីដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០»។



ក្រុមប្រតិបត្តិសាខាបានបន្តផ្សព្វផ្សាយ អំពីជំងឺកូវីដ-១៩ ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់បដិរូបកាកបាទក្រហម-អឌ្ឍចន្ទក្រហម ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែម និងរៀនរស់នៅជាមួយកូវីដ-១៩ ដោយត្រូវមានអនាម័យល្អ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬ ជែល ចំពោះការធ្វើដំណើរទៅទីជិតទីឆ្ងាយត្រូវតែពាក់មួកសុវត្តិភាព និងម៉ាស់ជាប់ជាប្រចាំ ដើម្បីចូលរួមការពារមេរោគកូវីដ-១៩ បម្លែងថ្មី អូរមេក្រុង ដ៏កាចសាហាវនេះ ត្រូវបានលើកទឹកចិត្តឲ្យ បងប្អូនប្រជាពលរដ្ឋទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឲ្យមានការរីករាលដាលបន្តចូលក្នុងសហគមន៍បានទៀត។


អំណោយដែលសាខាផ្តល់ជូនក្នុងម្នាក់នាក់ៗទទួលបាន សម្ភារកូនង៉ែត ១កញ្ចប់ ជែលលាងដៃ ២ដប(កន្លះលីត្រ) ម៉ាស ៥បន្ទះ និងថវិកាចំនួន ២០,០០០ រៀល (ម្ភៃពាន់រៀលគត់)៕




dd
Bottom Ad