01/03/22 09:58 AM
ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងដីចំការដែលអាស្រ័យផលជាច្រើនឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ មានពលរដ្ឋឈ្មោះ ចក់ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានប្រទះឃើញគ្រាប់មីន ចំនួន ១គ្រាប់ នៅក្នុងដីចំការដែលខ្លួនបានអាស្រ័យផលជាច្រើនឆ្នាំ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅពិនិត្យជាក់ស្តែងឃើញថាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ខាងលើជាប្រភេទគ្រាប់មីន៦៩ បន្ទាប់មកក៏បានរាយការណ៍បន្តទៅមន្ត្រីអង្គភាពស៊ីម៉ាក់មកទទួលយកដើម្បីរក្សារទុកធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ។