នគរបាលបញ្ជូនជនសង្ស័យម្នាក់រំលោភកូនស្រីចុងជាអនីតិជនទៅសាលាដំបូងខេត្ត


ត្រលប់ក្រោយ

01/03/22 11:17 AM

ចំនួនទស្សនា៖

367

ប្រភព៖

បន្ទាយមានជ័យ


 ជនសង្ស័យម្នាក់ចាប់រំលោភកូនស្រីចុងបានសម្រេចម្តង លើកទី០២ ជាប់ខ្នោះព្រោះម្តាយភ្ញាក់ទាន់ផ្អើលឆោឡោទាំងយប់ប្តឹងឲ្យនគរបាលចាប់ខ្លួន ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១យប់រំលងអាធ្រាតថ្ងៃទី២៦ខែ កុម្ភៈ ឆ្នាំ២០២២ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

 លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ស៊ុន ពេជ្រ ភេព្រុសអាយុ៣៩ ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ជននេះបានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងរបស់ខ្លួន ឈ្មោះ ព ស យ អាយុ១៣ឆ្នាំ នៅនឹងផ្ទះ ។

លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបណ្តឹងពីស្ត្រីជាម្តាយនិងក្មេងស្រីរងគ្រោះ កម្លាំងនគរ បាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានចុះទៅឃាត់ខ្លួនឈ្មោះស៊ុន ពេជ្រ ជាឪពុកចុងមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់កូនស្រីចុងរំលោភពិតមែន លើកទី១បានសម្រេច និហងលើកទី២ ម្តាយននាងភ្ញាក់ទាន់ ហើយប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយ៉េនឌ័រ បានបញ្ជាក់ថា៖ផ្អែកតាមបណ្តឹងរបស់ម្តាយនិងការបំភ្លឺពីក្មេងស្រីរងគ្រោះ ព្រមទាំងចម្លើយសារភាព ។ជនសង្ស័យឈ្មោះ ស៊ុន ពេជ្រ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ខែ កុម្ភៈ ឆ្នាំ២០២២ ដើម្បីចាត់ការតាមនិតិវិធីផងដែរ៕

បន្ទាយមានជ័យ,២៨/០២/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad