គ.ជ.ប ខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតជូនដល់សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង-ស្រុក


ត្រលប់ក្រោយ

02/03/22 10:10 AM

ចំនួនទស្សនា៖

201

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតជូនដល់សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង-ស្រុក ក្រោមអធិបតីយភាព លោក គង់ ជឺ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សិក្ខាកាមដែលសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ចំនួន៤០នាក់ផងដែរ។ 


លោក គង់ ជឺ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានមានប្រសាសន៍ថា៖ គោលបំណងនៃវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតនេះគឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ពីគណបក្សនយោបាយ និងគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ កាត់បន្ថយនូវកំហុសឆ្គងក្នុងការបំពេញលក្ខខណ្ឌដែលកំណត់ដោយច្បាប់ និងកំហុសឆ្គងទិន្ន័យបញ្ជីនេក្ខជនដែលបំពេញមិនបានត្រឹមត្រូវ។


លោកបានបន្តថា៖ រាល់ការបោះឆ្នោតនីមួយៗតែងតែមានដំណើការ៤សំខាន់ៗ ក្នុងនោះរួមមាន ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ ឬចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ការឃោសនាបោះឆ្នោត និងដំណាក់កាលនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ។ ហើយគិតមកដល់ពេកនេះយើងបានឆ្លងផុតដំណាក់កាលទី១គឺការការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ហើយបញ្ជីបោះឆ្នោតផ្លូវការនេះត្រូវបានចេញឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ បច្ចុប្បន្ននេះយើងកំពុងតែឈានចូលដំណាក់កាលទី២ គឺដំណើរការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ហើយដំណើរការនេះមានសារៈសំខាន់ណាស់ ជាពិសេសសិក្ខាកាមយើងដែលកាន់ផ្នែករដ្ឋបាលត្រូវតែចេះប្រើប្រាស់ព្រោះថាការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនូវពេលនេះគឺយើងប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីធ្វើការចុះបញ្ជី។ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសធ្វើបទបង្ហាញតាមផ្នែកនីមួយៗ ហើយចំនុចណាដែលឆ្ងល់ត្រូវសួរអោយបានត្រឹមត្រូវដើម្បីអោយគ្រូឧទ្ទេសពន្យល់បានក្បោះក្បាយនិងច្បាស់លាស់។


សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតជូនដល់សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុកមាន រយៈពេលមួយថ្ងៃពេញ ដែលមានគ្រូឧទ្ទេសចំនួន ៥នាក់ក្នុងការធ្វេីបទបង្ហាញ។



dd
Bottom Ad