កឃើញពលករខ្មែរ ០២នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករ ៧១ នាក់ ដែលថៃចាប់បញ្ជូនមកស្រុកកំណើក


ត្រលប់ក្រោយ

02/03/22 10:23 AM

ចំនួនទស្សនា៖

235

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ ពលករខ្មែរចំនួន០២នាក់ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញផ្ទុកជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរចំនួន ៧១នាក់ដែលភាគីថៃចាប់បញ្ជូនមកកាន់ស្រុកកំណើតនាព្រឹកថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២២ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។  


លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានអោយដឹងថា ករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩លើស្រ្តីពលករខ្មែរ០២នាក់នេះ បានកើតឡើងបន្ទាប់ពីកម្លាំងប៉ុស្តិ៍គីឡូ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកគីឡូ១៣ ស្រុកសំពៅលូន។


ហើយបន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុរួចឃើញថា ពលករខ្មែរសរុបទាំងអស់ចំនួន ៧១នាក់ ស្រី៣០នាក់ និងក្មេង២នាក់. ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សចេញលទ្ធផល វិជ្ជមានជំងឺកូវីដ១៩ ចំនួន០២នាក់ជាស្ត្រី បន្ទាប់មកក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ១៩ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ហើយចំពោះពលករខ្មែរចំនួន ៤០នាក់ ស្រី១៧នាក់ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន ដោយឡែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កែនអត់ចេញ ចំនួន ២៩នាក់ ស្រី១១នាក់ និងក្មេង០២នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលរោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ៕




dd
Bottom Ad