យុវជន០២ក្រុម វាយ កាប់ និងគប់គ្នាទៅវិញ ទៅមកចុងក្រោយសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៦នាក់


ត្រលប់ក្រោយ

04/03/22 10:02 AM

ចំនួនទស្សនា៖

236

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


ខេត្តបាត់ដំបង៖ យុវជនចំនួន០៦នាក់ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបង្ក្រាបឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រេីប្រាស់កាំបិតនិងដំបង រួមនឹងដុំថ្មផង បានវាយ កាប់ និងគប់គ្នាទៅវិញ ទៅមកនៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២ ២ នៅចំណុចក្រុមទី០៥ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។


លោកអធិការបានបញ្ជាក់ថា ករណីអំពេីហិង្សានេះដែរដោយអ នុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លីម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ផងនោះ លោកបានដឹកនាំកម្លាំងចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់នាំមកកាន់អធិការដ្ឋានដេីម្បីសាកសួរ។


ជនសង្ស័យត្រូវបានឃាត់ខ្លួន!

១-ឈ្មោះ ចាប ដានុន ភេទប្រុស អាយុ ១៩ឆ្នាំ

២-ឈ្មោះ សោម រតនា ភេទប្រុស អាយុ ១៧ឆ្នាំ

៣-ឈ្មោះ ហេង ដាវីន ភេទប្រុសអាយុ ១៦ឆ្នាំ

៤-ឈ្មោះ សិទ្ធ ចាន់រក្សា ភេទប្រុស អាយុ១៧ឆ្នាំ ទាំងបួននាក់មានទីលំនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង

៥-ឈ្មោះ សៃ សុភ័ក្រ ភេទប្រុស អាយុ ១៧ឆ្នាំ

៦-ឈ្មោះ ទុំ សុវណ្ណតុលា ភេទប្រុស អាយុ១៧ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងមាន៖

-កាំបិតកែឆ្នៃចំនួន០៣

-ដំបងឈើចំនួន០១

-ដុំថ្មចំនួន០១ ។


ជនសង្ស័យទាំង ០៦នាក់ ក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាងរហូតមកដល់ពេលនេះត្រូវបាននគរ បាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនិតិវិធីច្បាប់៕


dd
Bottom Ad