រដ្ឋបាលស្រុកព្រះស្ដេច អញ្ជើញចុះពិនិត្យ និងជួសជុលកែលម្អ ផ្លូវមួយខ្សែដែលមានប្រវែង ៨,៧០០ ម៉ែត្រ


ត្រលប់ក្រោយ

04/03/22 14:41 PM

ចំនួនទស្សនា៖

314

ប្រភព៖

ព្រៃវែង

ដោយ៖គ្រី​ ផល្លា


ព្រៃវែង៖ លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច រួមសាហការី មន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យនិងបានដាក់គ្រឿងចក្រកែលម្អ និងជួសជុលផ្លូវមួយខែ្សដែលមានប្រវែង ៨,៧០០ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន២ ដើម្បីបង្កលក្ខណៈងាយស្រួល និងបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយភាពងាយស្រួល និងកាត់បន្ថយពេលវេលា ចំណេញទាំងប្រាក់ចំណូល កាលពីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២២។


លោកអភិបាលស្រុក ក៏បានលើកឡើងថាដោយបានការឧបត្ថម្ភការចាក់ដីពីឯកឧត្តមហ៊ឺ បាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច និងបានការឧបត្ថម្ភជាគ្រឿងចក្រសម្រាប់ការជួសជុលកែលម្អផ្លូវពីមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមសហការក្នុងការអភិវឌ្ឍន៍ជួសជុលកែលម្អផ្លូវមួយខ្សែនេះ សម្រាប់ទុកជាប្រយោជន៍រួមដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដើម្បីបង្កលក្ខណៈងាយស្រួលជាពិសេសគឺសម្រាប់ដឹកនូវកសិផលកសិកម្មរបស់គាត់ទៅមកកាត់តាមផ្លូវនេះ។ ហើយផ្លូវនេះដែរគឺមានទទឹងចំនួន ៨ ម៉ែត្រ និងបណ្ដោយ៨,៧០០ ម៉ែត្រ។


លោកក៏បានបន្តទៀតថាក្នុងរយៈពេលជាងមួយសប្តាហ៍នេះនៅក្នុងស្រុកព្រះស្ដេច បានរៀបចំការជួសជុលកែលម្អផ្លូវបានប្រមាណជាង២០គីឡូម៉ែត្រមកហើយហើយចំពោះការងារនេះគឺនៅបន្តជួសជុលជា បន្ត បន្តាប់ទៀត ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។


ក្នុងនោះដែរចំពោះការជួសជុលផ្លូវនេះបងប្អូនប្រជាពលរដ្ឋក៏បានអបអរសាទរនិងសប្បាយចិត្តរីករាយជាខ្លាំង ចំពោះការជួសជុលផ្លូវនៅក្នុង ភូមិ ឃុំ ស្រុករបស់គាត់នេះ ងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសគឺសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្មេងៗ កុមារ ក្នុងការធ្វើដំណើរទៅសាលា នឹងទៅមណ្ឌលសុខភាព។


លោកអភិបាលស្រុកក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែទាំអភិវឌ្ឍន៍នៅផ្លូវមួយខ្សែនេះឲ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់ដែលបង្កឲ្យខូចផ្លូវនោះទេ និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំរាល់ពេលធ្វើដំណើរម្តងៗនោះផងដែ៕


dd
Bottom Ad