07/03/22 14:39 PM
(បាត់ដំបង)៖ អាសូរក្មេងប្រុសស្រី០២នាក់បងប្អូនជីដូនមួយបានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មខណៈដែលឪពុកម្តាយធ្វេសប្រហែសមិនបានមើល។
សមត្ថកិច្ចបានអោយដឹងថា ក្នុងហេតុការណ៍ករណីក្មេងលង់ទឹកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៨និង៣០នាទី់ល្ងាច ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចដីចំការមួយកន្លែង ស្ថិតក្នុងក្រុមទី០៣ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដែលក្មេងរងគ្រោះ ទី១- ឈ្មោះ ហេង លីហួ ភេទប្រុស អាយុ ០២ឆ្នាំ និងទី២-ឈ្មោះ ហេង ធារី ភេទស្រី អាយុ ០៤ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ រស់នៅក្នុងភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ជំវិញករណីខាងលើនេះដែរដោយសារការធ្វេសប្រហែសរបស់ឪពុកម្តាយ បណ្តោយកូនឲ្យទៅលេងទឹក ក៏បណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់តែម្តង ហើយក្រោយពីពិនិត្យកោសល្យវិច័យរួចក៏បានប្រគល់អោយឪពុកម្ដាយរៀបចំចាត់ចែងទៅតាមគន្លងប្រពៃណីបែបព្រះពុទ្ធសាសនា។