07/03/22 15:03 PM
កែប៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត៦នឹងទី៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំ នាយ-នាយរង និងមន្ត្រីនគរបាលខេត្ត អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពឪពុកក្មេករបស់លោកវរសេនីយ៍ឯក មាស សំណាង នាយការិយាល័យបុគ្គលិក ដែលបានទទួលមរណៈភាពដោយរោគាពាធ នៅគេហដ្ឋានសព ភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្តកែប។
នាឱកាសដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ ស្នងការ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលខេត្តកែបទាំងអស់ និងក្នុងនាមលោកផ្ទាល់ សូមសំដែងនូវមរណ:ទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ ស្នងការ លោកស្នងការរង នាយ-នាយរង បានគោរពវិញ្ញាណក្ខន្ធ និងឧបត្ថម្ភថវិកាដែលជាការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី កងកម្លាំងនគរបាលខេត្ត ចំនួន១,៥០០,០០០រៀល និងគ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈមួយចំនួនទៀត។
ទន្ទឹមនោះ ក្រុមគ្រួសារ នៃសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ ស្នងការ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ មានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕