បង្កាត់ភ្លើងដាំបបរ រវល់ដេកភ្លេចខ្លួនបណ្តាលឲ្យឆេះផ្ទះអស់គ្មានសល់


ត្រលប់ក្រោយ

09/03/22 13:44 PM

ចំនួនទស្សនា៖

234

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ ផ្ទះឈើមួយខ្នងរួមជាមួយសម្ភារ:ប្រើប្រាស់មួយចំនួនធំត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់បង្កាត់ភ្លើងដាំបបររវល់ដេកភ្លេចខ្លួនកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ 


សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលឲ្យឆេះផ្ទះ០១ខ្នងទាំងស្រុង ទំហំ ៥ម៉ែត្រ x ៩ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលម្ចាស់ឈ្មោះ ផេង ធូ ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ នាង ចាន់ អាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។


សម្ភារខូចខាតក្រៅពីផ្ទះ០១ខ្នងក្នុងនោះមាន៖

-ឆេះម៉ាស៊ីនបូមទឹក០១គ្រឿង

-ឆេះទូរទស្សន៍០១គ្រឿង

-ឆេះម៉ាស៊ីនកាត់ស្មៅ០១គ្រឿង

-ឆេះឯកសារ អត្តសញ្ញាណប័ណ្ណ,សៀវភៅស្នាក់នៅ

-ឆេះផ្ទាំងសូឡា DTV និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ។


សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុដែលបង្ករអោយកើតមានអគ្គិភ័យនេះឡើងដោយសារតែម្ចាស់ផ្ទះជាប្តីបង្កាត់ភ្លើងអុសដាំបបរ ហើយភ្លេចខ្លួនដេកលក់មួយភាំង នៅរោងខាងមុខផ្ទះ លុះភ្ញាក់ដឹងខ្លួនភ្លើងឆេះក៏ស្ទុះងើបឡើងរត់ទៅហៅប្រពន្ធនិងអ្នកជិតខាងដែលនៅឆ្ងាយជាង ១គីឡូម៉ែត្រអោយមកជួយពន្លត់តែជាអកុសលត្រូវបានឆេះអស់ទាំងស្រុងតែម្តង។




dd
Bottom Ad