ដើរដេញគោជាន់ប៉ះមីនតោនផ្ទុះស្លាប់ទាំងម្ចាស់ និងគោមួយក្បាល


ត្រលប់ក្រោយ

09/03/22 14:24 PM

ចំនួនទស្សនា៖

354

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោយអាធ័មជាមួយនឹងសត្វគោមួយក្បាលផងដែរ ខណៈដើរជាន់ប៉ះលើមីនតោនបណ្តាលឲ្យផ្ទុះឡើង។ 


សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គួរអោយរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៦ និង៤០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។


សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ ១៣ឆ្នាំ បានចេញទៅឃ្វាលគោនៅក្នុងដីចំការក្នុងភូមិសាស្ត្រកន្លែងកើតហេតុខាងលើ លុះពេលដើរដេញគោត្រឡប់ទៅផ្ទះវិញក៏ស្រាប់តែជាន់ប៉ះលើមីនតោនបណ្តាលឲ្យឡើងស្លាប់ទាំងម្ចាស់ និងគោមួយក្បាលតែម្តង។


ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យទៅតាមប្រពៃណី។




dd
Bottom Ad