ក្មេងស្រីបាត់ខ្លួនគេប្រទះឃើញសពក្នុងដីឡូត៏សមត្ថកិច្ច​អះអាងថាសង្ស័យជាករណីគុំនំ


ត្រលប់ក្រោយ

11/03/22 16:08 PM

ចំនួនទស្សនា៖

603

ប្រភព៖

បន្ទាយមានជ័យ


​ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនបន្ទាប់ពីដំណឹងពីរអ្នកគ្រូរបង្កភ្ញាក់ផ្អើលត្រូវបានគេប្រទះឃើញក្នុងដីឡូត៏មួយកន្លែងចំងាយពីផ្ទះប្រមាណ២០០ម៉ែត្រនៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៩ខែមីនាឆ្នាំ២០២២នៅក្នុងដីឡូត៏មួយកន្លែងចំងាយពីផ្ទះសពរងគ្រោះប្រមាណ២០០ម៉ែត្រ ក្នុងភូមិទំនប់ក៥ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ 

 ​សពក្មេងរងគ្រោះមានឈ្មោះលួត លីហ្សាហៅ កន្ទ្រីត អាយុ៨ឆ្នាំជាសិស្សរៀន ថ្នាក់ទី២ នៃ សាលា​បឋមសិក្សាទំនប់ក៥។ចំណែកឪពុកមានឈ្មោះ សំ សាន្ត អាយុ ៣១ ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ ឆ្នាំ ។គ្រួសានេះ មានកូន ស្រី ចំនួន ២នាក់ ហើយក្មេងស្រី ដែលរងគ្រោះ ជាកូនច្បង អាយុ ៨ឆ្នាំ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត ជាសិស្សរៀន ថ្នាក់ទី២ នៃ សាលាបឋមសិក្សាទំនប់ក៥ ។

​ យោងតាមការឲ្យដឹងពីម្ដាយក្មេងរងគ្រោះឲ្យដឹងថា កូនស្រីរបស់គាត់មិនដឹងបាត់ខ្លួនតាំងពីម៉ោងប៉ុន្មានឡើយ ដោយសារគាត់ដឹងត្រឹមតែថាកូនបានចេញពីផ្ទះមុនម៉ោង ៧ព្រឹក ទៅសាលារៀន ដូចសព្វ ។​គាត់បន្តថាលុះម៉ោងជាង១១ថ្ងៃ មិនឃើញកូនត្រឡប់មកផ្ទះវិញក៏ទៅសួរ គ្រូ ស្រាប់តែ អ្នកគ្រូ ប្រចាំថ្នាក់ បានប្រាប់ថា ថ្ងៃនេះមិនឃើញ កូនរបស់គាត់ទៅរៀនទេ ទើបធ្វើឲ្យមានគាត់ភ្ញាក់ផ្អើលឆោឡោ បាត់កូនតែម្តង។  

បន្ទាប់មកក៏បានរាយការណ៍ដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះមាន កម្លាំងអាវុធហត្ថ នគរ​ បាលរដ្ឋបាល នគរបាលការពារព្រំដែន កម្លាំងយោធា និង អ្នកភូមិ អ្នកស្រុក កំពុងតាមស្វែងរក។បានប្រទះឃើញកាបូបសៀវភៅបោះចូលក្នុងព្រៃកន្ទ្រាំងខេត្ត គេសង្ស័យថា អាចជាស្នាដៃរបស់ជនណាម្នាក់ ព្រោះក្នុងកាបូបនោះមានទាំង ស្បែកជើង ក្មេងស្រី ឯសៀវភៅ ក៍ឃើញ កាត់ដាច់ជា២ កំណាត់ រីឯ ដបទឹក និង សៀវភៅ មានជាប់ ស្មៅ ផងដែរ។ក្រោយពីស្វែងរកមានភាពស្ងប់ស្ងាត់រហូតដល់ម៉ោងជិត១០យប់ថ្ងៃទី៩ខែឆ្នាំដដែលទើបបុរសម្នាក់ប្រទះឃើញនៅក្នុងដីឡូត៏មួយកន្លែងចម្ងាយពីផ្ទះប្រមាណជាង២០០ម៉ែត្របង្កភ្ញាក់ផ្អើលតែម្ដង។

​សមត្ថកិច្ចប្រាប់ថា៖សពក្រោយពីរកឃើញទុកកន្លែងកើតហេតុមានកម្លាំងយាមកាមមិនឲ្យមានអ្នកទៅក្បែរ លុះព្រឹកឡើងថ្ងៃទី១០ខែមីនាខែឆ្នាំដដែលបានបង្កើតជាគណៈកម្មការចម្រុះដើម្បីធ្វើកោសល វិច្ច័យលើខ្លួនសព។ 

​ លោកវរសេនីយ៍ឯក ប៉ែតសៅ សារឿន អធិការក្រុងប៉ោយ ឲ្យដឹងថា៖ករណីស្លាប់ក្មេងស្រីនេះ អាចជាករណីឃាតកម្ម(គំនំ)ព្រោះបន្ទាប់ពីគណៈកម្មាត្រួតពិនិត្យឃើញមានស្នាមបែកនៅផ្ទៃមុខសង្ស័យវាយនិងដុំថ្មមើលស្ទើរតែមិនយល់ ហើយប្រដាប់ភេទក៏មិនមានស្លាក់ស្នាមអ្វី ចំណែកចញ្ចៀននិងក្រវិលនៅនិងខ្លួនមិនមានបាត់បង់។ 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចុះស្រាវជ្រាវ ករណីឃាតកម្មលើកុមារីអាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

==========

បន្ទាយមានជ័យ: នៅវេលាម៉ោង១១:៤៥នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុ ករណីឃាតកម្មលើកុមារីឈ្មោះ លួត លីសា អាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត។

ពាក់ពន្ធ័ករណីនេះ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលផែនជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច្ច័យសព ដោយការយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

ដើម្បីជាការចូលរួមរំលែទុក្ខជាមួយក្រមគ្រួសារសពសៀលថ្ងៃទី១០ខែមីនាឆ្នាំ២០២២ លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសពក្មួយស្រី លួតលីហ្សា មានអង្ករ១០០គីឡូក្រាម , ទឹកសុទ្ធ១០០យួរនិងថវិកា ៥០០,០០០រៀល(៥០ម៉ឺនរៀល) ៕បន្ទាយមានជ័យ,១១/០៣/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad