សមត្ថកិច្ចបង្ក្រាបបានសាច់ជ្រូកខូចគុណភាពចម្រុះប្រមាណ៦០០គី ឡូក្រាម ពីឈ្មួញដែលលួចនាំចូលពីប្រទេសថៃ


ត្រលប់ក្រោយ

14/03/22 10:21 AM

ចំនួនទស្សនា៖

334

ប្រភព៖

បាត់ដំបង



(បាត់ដំបង)៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង​ សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨១៩ បានធ្វើការបង្ក្រាបឃាត់រថយន្ត ០១ គ្រឿង ដកហូតសាច់ជ្រូកខូច គុណភាព ចម្រុះប្រមាណ៦០០គី ឡូក្រាមខណៈ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០២២ នៅចំណុចផ្លូវជាតិ លេខ៥៩ គោលដៅដាក់ ចរាចរណ៍ នៅចំណុចក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។


ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់រថយន្តមួយ គ្រឿងម៉ាក LEXUS RX300ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 2A -7015 ដែលអ្នកបើកបរឈ្មោះ រ៉ន ធឿត ភេទប្រុស អាយុ ៣០ឆ្នាំ រស់ នៅភូមិ ព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ខណ: ដែល រថយន្តមួយគ្រឿងនេះព្យាយាមបេីករត់គេចពីសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ ហើយក្រោយធ្វើការបង្ក្រាបសមត្ថកិច្ចធ្វើការពិនិត្យក្នុងរថយន្តឃេីញមានគ្រឿងក្នុងសាច់ជ្រូកចម្រុះខូចគុណភាពប្រមាណ៦០០គីឡូក្រាម។


សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីបង្ក្រាបបានដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោក ឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់សាន ជានាយការិយាល័យ រួមជាមួយមន្រ្តីជំនាញកាំកុងត្រូលនិងមន្រ្តីជំនាញបសុពេទ្យរួមគ្នានាំយកសា ច់ខូចគុណភាពនេះទៅ ដុតកម្ទេចចោលនៅទី លានចាក់សំ រាមស្រុកកំរៀងស្ថិតក្នុងភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង រីឯរថយន្តនិងម្ចាស់បាននាំមកកាន់ការិយាល័យជំនាញ ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕

dd
Bottom Ad