លោក អ៊ុយ សុធាវី ទទួលអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង


ត្រលប់ក្រោយ

14/03/22 10:27 AM

ចំនួនទស្សនា៖

360

ប្រភព៖

បាត់ដំបង

(បាត់ដំបង) ៖ នៅរសៀល ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) តាមរយៈក្រុមការងារ (TYDA )ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តនូវ-បរិក្ខាពេទ្យចំនួន១៥០កេស -ជែលលាងសម្អាតដៃ៧០,០០០ដប-អាវក្រណាត់សម្រាប់ចំនួន៧,៥០០អាវ -ជើងរៀនដើរចំនួន២០សម្រាប់


ក្នុងឱកាសនោះ លោក អ៊ុយ សុធាវី តំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលបានផ្តល់អំណោយជាសម្ភារដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង៕



dd
Bottom Ad