14/03/22 15:52 PM
ដោយ៖SR276
សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២វេលាម៉ោង ៧:០០នាទីព្រឹក លោកវរសេនីយ៍ទោ ដា ចំរើន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានដឹកនាំប្រជុំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចូលរួមពិធីគោរពទង់ជាតិប្រចាំសប្តាហ៍ ដោយមានវត្តមានចូលរួមពី លោកអធិការរង នាយផ្នែក-នាយរងផ្នែកលោកនាយប៉ុស្តិ៍-នាយរងប៉ុស្តិ៍ ព្រមទាំងមន្រ្តីទាំងអស់ផងដែរ ។
ក្នុងឱកាសនោះផងដែរ លោកអធិការ ក៏បានកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តកិច្ចការងារនាសប្តាហ៍កន្លងមក ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ ។
ព្រមទាំងបានផ្សព្វផ្សាយផែនការ និងទិសដៅ លោកស្នងការ ដូចខាងក្រោម៖
១.ត្រូវពង្រឹងការងារដឹកនាំបញ្ជា យកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការងារជំនាញ យកចិត្តទុកដាក់ការងារចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ ដើម្បីបង្ការាល់បទល្មើសគ្រប់ប្រភេទកុំឲ្យកើតមានក្នុងភូមិសាស្ត្រ។
២.ពិសេសពង្រឹងការគោរពវិន័យរបស់កងកម្លាំង ការគោរពតាមឋានានុក្រម និងគោរពបទបញ្ជារបស់ប្រធានអង្គភាព។
៣.បង្កើនស្មារតីយកចិត្តទុកដាក់ការបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ សុជីវធម៌ វិជ្ជាជីវៈ និងមានឥរិយាបថល្អ ៕