16/03/22 12:54 PM
ចាប់តំាងពីផ្ទុះសង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែន បានធ្វើឲ្យប្រទេស អ៊ុយក្រែន រងនូវការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហាររបស់ប្រទេសរុស្ស៊ី។ ដោយក្នុងនោះប្រធានាធិបតី អ៊ុយក្រែន តែងតែស្នើសុំជំនួយពីបណ្ដាប្រទេសក្នុងពិភពលោក ដោយថ្មីៗនេះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងប្រកាសផ្ដល់ជំនួយយោធាបន្ថែមចំនួន ៨០០ លានដុល្លារដល់ អ៊ុយក្រែន។
បើយើងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះថា អាមេរិកនឹងបន្តផ្ដល់ជំនួយយោធាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធនេះ នឹងធ្វើឲ្យជំនួយដែលសហរដ្ឋអាមេរិកជួយដល់អ៊ុយក្រែនកើនដល់ ១ ពាន់លានដុល្លារ និង ២ ពាន់លានដុល្លារ ចាប់តាំងពីលោក ចូ បៃដិន ស្បថឡើងកាន់តំណែងប្រធានាធិបតីកាលពីខែមករា ឆ្នាំ ២០២១ មក។ ដែលកន្លងមកអាមេរិច សហភាពអឺរ៉ុប លោកខាងលិច និងអង្គការណាតូ បន្តដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើប្រទេសរុស្ស៊ី ដើម្បីឲ្យរុស្ស៊ីបញ្ចប់នូវកំដៅនៃភ្លើងសង្គ្រាម។ តែរយៈពេលជាង ២០ថ្ងៃហើយ រុស្ស៊ីនៅតែមិនបញ្ឈប់ការប្រើអាវុធ និងយោធារបស់ខ្លួនដើម្បីឈ្លានពានអ៊ុយក្រែននៅឡើយ។ ហើយក៏ធ្លាប់បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកផ្ដល់ជាជំនួយយោធា ឬក៏គ្រឿងសុភាវុធផ្សេង នោះអាមេរិកចង់បង្កើតសង្គ្រាមជាមួយរុស្ស៊ី។
គួររំលឹកដែរថា អង្គការណាតូ និងសហរដ្ឋអាមេរិកធ្លាប់បាននិយាយថាការបង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែនអាចនឹងបង្កជាជម្លោះដោយផ្ទាល់ជាមួយនឹងរុស្ស៊ីដែលនេះជាហានិភ័យនៃការផ្ទុះសង្រ្គាមលោកតែទីក្រុងវ៉ាស៊ីនតោនព្រមានថាខ្លួននឹងចាត់វិធានការការពារនិងដើម្បីការពារដែនដីណាតូមិនឲ្យបាត់បង់សូម្បីតែមួយអាម។ ប៉ុន្តែប្រសិនបើរុស្ស៊ីមានការបន្ទន់ឥរិយាបទនោះនឹងមានការចរចារកដំណោះស្រាយណាមួយដើម្បីទប់ស្កាត់ការប្រើនូវអាវុធគីមីនិងអាវុធជីវសាស្ត្រ ដើម្បីជៀសវាងសង្គ្រាមលោកលើកទី ៣ នៅក្នុងពិភពលោក៕
អត្ថបទ: ប្រសិទ្ធ